ជីប ម៉ុង លែន បានឈានជើងចូលក្នុងវិស័យសេវាកម្មអាផាតមិនជាលើកដំបូង តាមរយៈការទិញយកអគារ Granferte ទាំងស្រុងមកគ្រប់គ្រង!

//s9.kh1.co/c6/c67123fb1e54a23bf37ca74893ebded7b58808fd.jpg
សង្គម

 ១៥-កញ្ញា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងលំនៅឋានឈានមុខគេមួយនៅកម្ពុជា ដែលមានគម្រោងជាច្រើនក្នុងដៃ

ភ្នំពេញ៖ ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងលំនៅឋានឈានមុខគេមួយនៅកម្ពុជា ដែលមានគម្រោងជាច្រើនក្នុងដៃ ហើយសុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជន។ ទន្ទឹមនឹងភាពរីកចម្រើននេះ ជីប ម៉ុង លែន ក៏កំពុងបោះជំហានឆ្ពោះទៅមុខជាមួយនឹងវិស័យថ្មីៗបន្ថែមទៀត ដើម្បីពង្រីកនូវសក្ដានុពលរបស់ខ្លួន ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/d3/d3c47f239c57bff22c4789c21ff2d336f5d59b3a.jpg

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ជីប ម៉ុង លែន បានចុះកិច្ចព្រមព្រៀងទិញយក ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ដែលជាសេវាកម្មអាផាតមិន ពីក្រុមហ៊ុនលីអូផាលេស ២១ (Leopalace 21) ជាស្ថាពរ ដែលនឹងចាប់ផ្ដើមធ្វើប្រតិបត្តិការអាជីវកម្មចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅហើយ។

https://s9.kh1.co/__image/w=650,h=433,q=100/7e/7e0577de9eb6772878a02ab902cd3217c7696558.jpg
https://s9.kh1.co/__image/w=650,h=433,q=100/46/46097881cde7f3669e680212a39572f3b31d1cba.jpg
https://s9.kh1.co/__image/w=650,h=433,q=100/d3/d394d1323183fb8ab1e7102b976763884e839582.jpg

ដោយសារមើលឃើញពីតម្រូវការជាច្រើន មិនថាអ្នករស់នៅក្នុងស្រុក ឬក្រៅស្រុក ដែលត្រូវការការរស់នៅបែបទំនើប អមជាមួយនឹងសេវាកម្មចម្រុះ ជីប ម៉ុង លែន បានបោះជំហានចូលក្នុងវិស័យសេវាកម្មអាផាតមិននេះ ដែលខុសប្លែកពីគម្រោងកន្លងៗមករបស់ខ្លួន។

ជាមួយគ្នានេះផងដែរ ជីប ម៉ុង លែន ក៏បានសម្លឹងមើលឃើញពីសក្ដានុពលរបស់ ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ដោយសារអាផាតមិននេះបានផ្ដល់នូវសេវាកម្មយ៉ាងល្អឥតខ្ចោះជូនដល់អតិថិជនដូចជា បន្ទប់ស្នាក់នៅដ៏ប្រណីត ជាមួយនឹងគ្រឿងសង្ហារឹមទំនើបៗ កន្លែងទទួលភ្ញៀវ កន្លែងហាត់ប្រាណ អាងហែលទឹក មីនីម៉ាត ហាងកាហ្វេ ចំណតយានយន្ត ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។

https://s9.kh1.co/__image/w=476,h=317,q=100/31/31866a8631eff3101dfb9814a31e593856a8179b.jpg
https://s9.kh1.co/__image/w=650,h=433,q=100/f9/f9110122e4e61059a6c0278f6ba6a20c40500337.jpg
https://s9.kh1.co/__image/w=650,h=428,q=100/fe/fe5df895b43d993da292ce94fc2bf53ba0027bc3.jpg
https://s9.kh1.co/__image/w=650,h=456,q=100/9f/9fed3584996e546d1f9c5a304902a9563ac4e3fc.jpg
https://s9.kh1.co/__image/w=650,h=445,q=100/2c/2c4fb451e500a0042ea6c3cce45b47b3095844ab.jpg

Granferte ពិតជាស័ក្ដិសមសម្រាប់អតិថិជនដែលត្រូវការកន្លែងស្នាក់នៅបែបទំនើប ជាមួយនឹងសេវាកម្មយ៉ាងសម្បូរបែបក្នុងអគារតែមួយ។ អាផាតមិននេះមានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 023 923 999

ទីតាំងអាផាតមិន: https://bit.ly/granferte
#ជឿជាក់ក្នុងការរស់នៅ

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T