ទើបតែដឹងថា មានវគ្គមួយក្នុងរឿងតុក្កតា Oggy មានប្រាសាទអង្គរវត្ត និងចម្លាក់វប្បធម៌ខ្មែរ

//s9.kh1.co/c2/c2cf4b2ca34c48a0e440424556d639eafd75d05a.png
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

រឿងតុក្កតា Oggy and the cockroaches ដ៏ល្បីល្បាញរបស់បារាំងដែលមានអ្នកទស្សនាជាច្រើន នៅក្នុងនោះរឿងតុក្កតានេះក៏ធ្លាប់បានយកប្រាសាទអង្គវត្តនិងវប្បធម៌ខ្មែរមួយចំនួនបញ្ចូលក្នុងគំនូរជីវចលផងដែរ។

កម្សាន្ត៖ Oggy and the cockroaches គឺជាគំនូរជីវចលមួយដ៏ល្បីល្បាញដែលមានប្រភពដើមមកពីសៀវភៅរឿង Comic របស់បារាំងដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨មកម្ល៉េះ។ មកដល់បច្ចុប្បន្នគំនូរជីវចលមួយនេះមានចាក់បញ្ចាំងនៅក្នុងកម្មវិធី Netflix ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿងតុក្កតា Oggy and the cockroaches 
រឿងតុក្កតា Oggy and the cockroaches 

ទស្សនិកជនមិនថា ចាស់ឬក្មេងតែងតែនិយមទស្សនារឿងតុក្កតាមួយនេះជាខ្លាំង ដោយតួអង្គនៅក្នុងសាច់រឿងមានលក្ខណៈកំប្លែងសើចគ្រប់វគ្គ។ រឿងតុក្កតា Oggy នេះ មានអ្នកគាំទ្រជាច្រើនលើសលុបទូទាំងពិភពលោក និងរកចំណូលបានជាច្រើនក្នុងមួយឆ្នាំៗ។ 

រឿងតុក្កតា Oggy and the cockroaches 
រឿងតុក្កតា Oggy and the cockroaches 

អ្វីដែលពិសេស ខ្សែភាពយន្ដគំនូរជីវចលនេះធ្លាប់បានយកប្រាសាទអង្គរវត្តដែលជាសម្បត្តិវប្បធម៌របស់ខ្មែរទៅបង្ហាញនៅក្នុងវគ្គ The Statue Awakening ។ មិនត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ នៅមានវប្បធម៌បុរាណខ្មែរជាច្រើនទៀត ដូចជា រូបចម្លាក់ព្រះពុទ្ធ អប្សរា កងទ័ពសម័យអង្គរ និងផ្ទះខ្មែរពីសម័យបុរាណផងដែរ។

ប្រភព៖ ឃឹម សុភ័ក្ត្រា

ប្រាសាទអង្គរវត្តនិងភូមិអ្នកស្រុកសម័យអង្គរ
ប្រាសាទអង្គរវត្តនិងភូមិអ្នកស្រុកសម័យអង្គរ
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
រូបចម្លាក់អប្សរា កងទ័ពសម័យអង្គរ
រូបចម្លាក់អប្សរា កងទ័ពសម័យអង្គរ
ផ្ទះអ្នកស្រុកសម័យបុរាណ
ផ្ទះអ្នកស្រុកសម័យបុរាណ
ក្រណាត់ខ្មែរបុរាណ
ក្រណាត់ខ្មែរបុរាណ
រូបចម្លាក់តោថ្ម
រូបចម្លាក់តោថ្ម
រូបចម្លាក់ព្រះពុទ្ធបដិមា
រូបចម្លាក់ព្រះពុទ្ធបដិមា
ឃ្លោងទ្វាប្រាសាទតាព្រហ្ម
ឃ្លោងទ្វាប្រាសាទតាព្រហ្ម
សត្វក្របី និងឈុតអប្សរា
សត្វក្របី និងឈុតអប្សរា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T