នាំភ្លើងណាស់ គ្រាន់ឃើញJustinភ្លាម អ្នកគាំទ្រ ស្រែកហៅឈ្មោះ Selena ពេលនៅជិតជាមួយប្រពន្ធ (មានវីដេអូ)

//s9.kh1.co/a1/a1110616460efe26c7c598d5599f112d5912bdc4.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លេងសើចច្រើនណាស់អ្នកគាំទ្រ ជាច្រើនបាននាំគ្នាស្រែកហៅឈ្មោះ Selena ពេលឃើញប្តីប្រពន្ធ justin បង្ហាញខ្លួន។

បរទេស៖ កាលពីម្សិលមិញនេះ នៅឯកម្មវិធី Met Gala នៅទីក្រុងញូវយ៉កនៅពេលដែល តារាចម្រៀង Justin Biebers ជាមួយនឹងភរិយារបស់ខ្លួន បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមអ្នកទស្សនាជាច្រើនបានឈរនៅខាងក្រៅស្រែកហៅឈ្មោះ Selena រហូតដល់កន្លះនាទី។ ដោយពួកគេមានចេតនាសម្តៅដល់អតីតមិត្តស្រីដ៏ល្បីល្បាញរបស់ Justin ដែលជាតារាចម្រៀងSelena Gomez ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Justin Biebers មិនមានប្រតិកម្មអ្វីឡើយ ប៉ុន្តែតារាចម្រៀងប្រុសរូបនេះមានអារម្មណ៍ច្របូកច្របល់និងមិនសប្បាយចិត្តបន្តិច ដោយសារតែការលេងសើចច្រើនពេករបស់អ្នកគាំទ្រ។ ជាមួយគ្នានោះ Hailey រក្សាភាពស្ងប់ស្ងាត់ ប៉ុន្តែនាងបានដើរចេញយ៉ាងលឿនដើម្បីថតរូបទោលបន្ទាប់មកត្រលប់ទៅ Justin វិញ។

គួរបញ្ជាក់ផងដែរថា Selena Gomez មិនបានចូលរួមក្នុងកម្មវិធី Met Gala នៅឆ្នាំនេះទេ។ ទន្ទឹមនឹងនេះ Justin និងភរិយារបស់លោក គឺជាភ្ញៀវដ៏លេចធ្លោមួយគូក្នុងព្រឹត្តិការណ៍នេះ។ ពួកគេមើលទៅគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងស្ទីលម៉ូដសម្លៀកបំពាក់ទាន់សម័យដែលមានភាពទាក់ទាញ

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

Justin Biebers  និង ភរិយា
Justin Biebers  និង ភរិយា
Justin Biebers  និង ភរិយា
Justin Biebers និង ភរិយា
Justin Biebers  និង ភរិយា
Justin Biebers និង ភរិយា
Justin Biebers  និង ភរិយា
Justin Biebers និង ភរិយា
វិដេអូពេលអ្នកគាំទ្រស្រែកហៅឈ្មោះ Selena

ប្រភព៖ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T