អង់គ្លេស៖ បងប្រុសរបស់ខ្សែបម្រើ Paul Pogba គឺ Mathias Pogba បាននិយាយថាមកទល់ពេលនេះប្អូនប្រុសរបស់គេពុំទាន់បានសម្រេចចិត្តថាចាកចេញឬស្នាក់នៅក្លិបបិសាចក្រហម Manchester United នោះឡើយ និងមិនទាន់ប្រញាប់ប្រញាល់ក្នុងការគិតពីអនាគតរបស់គេនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba សល់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះនៅទឹកដី Old Trafford ហើយកីឡាកររូបនេះមិនទាន់បានយល់ព្រមក្នុងការបន្តកុងត្រាថ្មីឡើយ ខណៈដែលក្លិប Real Madrid និង Paris Saint-Germain សុទ្ធតែចង់បានគេទាំងអស់។

ឥលូវនេះ Mathias Pogba ដែលជាបងប្រុសបានថ្លែងថា ប្អូនប្រុសគេនឹងប្រកាសពីការសម្រេចចិត្តនៅពេលវេលាសមស្របណាមួយ។
ឥលូវនេះ គេមានអារម្មណ៍ល្អក្នុងការស្នាក់នៅបន្ត ប៉ុន្តែវាជាការសម្រេចចិត្តរបស់គេ ដូច្នេះពួកយើងនឹងរង់ចាំមើលថាមានអ្វីកើតឡើង។ នោះជាអ្វីដែលខ្ញុំអាចប្រាប់បាន។ រដូវកាលនេះគឺគ្រប់យ៉ាងល្អណាស់ តែមានព័ត៌មានចចាមអារ៉ាមជាច្រើនទាក់ទងនឹងគេ៕

ប្រភព៖ thesun