នរណាគេ? លោក Joe Cole ថាខ្សែប្រយុទ្ធរូបនេះ នឹងគ្រងតំណែង Top Scorer នៅ UCL រដូវកាលនេះ

//s9.kh1.co/b2/b210717dc0eacca928f81a27f72eb650a5f8b6ea.jpg
កីទ្បា

 ១៥-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Joe Cole ថាខ្សែប្រយុទ្ធរូបនេះ នឹងគ្រងតំណែង Top Scorer នៅ UCL រដូវកាលនេះ។

អឺរ៉ុប៖ អតីតកីឡាករក្រុមតោខៀវ Chelsea លោក​​ Joe Cole បានគាំទ្រឲ្យ Romelu Lukaku ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងពានរង្វាន់ Champions League រដូវកាលនេះ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានបើកគណនីគ្រាប់បាល់ដំបូងរបស់ខ្លួនមួយគ្រាប់ ក្នុងការប្រកួតបើកឆាកយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lukaku 
Lukaku 

ពិតណាស់ Lukaku ដែលបានផ្លាស់មកពី Inter Milan ក្នុងតម្លៃប្រហែល ១៣៤លានដុល្លារអាមេរិក កំពុងក្លាយជាតួអង្គសំខាន់របស់ក្រុមលោក​ Thomas Tuchel សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League កន្លងមក។

ហើយខ្សែប្រយុទ្ធសញ្ជាតិប៊ែលស៊ិករូបនេះ ក៏រកបានមួយគ្រាប់ ជួយឲ្យ Chelsea យកឈ្នះលើក្រុមភ្ញៀវ  Zenit របស់រុស្ស៊ី ក្នុងលទ្ធផល ១ ទល់នឹង ០ នៅក្នុងកីឡដ្ឋាន Stamford Bridge យប់មិញនេះ។

Lukaku 
Lukaku 
លោក Cole
លោក Cole

លោក Cole ដែលបានគាំទ្រឲ្យ Lukaku ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ UCL រដូវកាលនេះ បានប្រាប់សារព័ត៌មាន BT Sport ថា៖

ការប្រៀបធៀប Lukaku ជាមួយ Didier Drogba គឺជៀសមិនរួចនោះទេ ដោយសារតែតំណែងពួកគេលេងដូចគ្នា។ ប៉ុន្តែអ្វីដែលខ្ញុំបានឃើញអំពី Lukaku ពេលនេះ គឺគេមានភាពជាអ្នកដឹកនាំ ដូចទៅនឹង Drogba មានផងដែរ។  ​Lukaku ឥឡូវនេះជាផ្នែកដ៏សំខាន់របស់ Chelsea ហើយខ្ញុំគិតថាគាត់នឹងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Champions League រដូវកាលនេះ។

លោក Cole

ជាមួយគ្នានេះ នៅពេលគេសួរអំពី Robert Lewandoswki របស់ក្រុម Bayern Munich ដែលបានទើបរកបានពីរគ្រាប់ម្នាក់ឯង លើជ័យជម្នះលើក្រុម​ Barcelona ៣ ទល់នឹង ០ កាលយប់មិញនេះដែរ លោក Cole ឆ្លើយតបថា “ កុំបារម្ភពីគាត់”៕

ប្រភពmetro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T