អង់គ្លេស៖ លោក Danny Murphy គិតថាមានក្លិបចំនួន៦ដែលអាចមានលទ្ធផលឈ្នះពានរង្វាន់ Champions League បានដោយក្នុងនោះមាន Chelsea ដែលជាក្លិបការពារតំណែងជើងឯក, Manchester City ដែលបានត្រឹមជើងឯករងនៅរដូវកាលមុន, Liverpool,Bayern Munich,PSG និង Atletico Madrid ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


ប៉ុន្តែលោកពុំបានរាប់បញ្ចូលក្លិបបិសាចក្រហម Manchester United ឡើយហើយក្លិបធំៗដូចជា Barcelona និង Real Madrid ក៏មិនមានក្នុងបញ្ជីលោកដែរ។

Murphy គិតថាក្លិបធំៗនៅ Premier League ដូចជា Chelsea នឹងអាចមានឱកាសឈ្នះម្ដងទៀតខណៈដែល Manchester City របស់លោកគ្រូបង្វឹក Pep Guardiola កាន់តែមានប្រៀបក្នុងការឈ្នះពាននេះបន្ទាប់ពីការទិញយកខ្សែបម្រើ Jack Grealish ឯ Liverpool របស់លោកគ្រូ Jurgen Klopp ក៏មិនមែនជាក្រុមដែលអាចមើលស្រាលបានដែរ ដោយក្លិបនេះធ្លាប់ឈ្នះ Champions League និង Premier League នៅរដូវកាលបន្តគ្នា។

លោក Danny Murphy បានថ្លែងប្រាប់ MailSport ថា៖
ខ្ញុំគិតថាអ្នកឈ្នះអាចចេញមកពីក្លិបទាំង៦គឺ Manchester City, Liverpool, Chelsea, Bayern Munich និង PSG ហើយបូកថែម Atletico មួយទៀតព្រោះក្រុមលោក Diego Simeone មានកីឡាករល្អៗដូចជា Luis Suarez, Griezmann ជាដើម។ ក្លិបនៅអង់គ្លេសធំៗបានឡើងដល់វគ្គផ្ដាច់ព្រ័ត្របីឆ្នាំហើយ ដូចជា Chelsea, Liverpool និង Manchester City តែ Man United ក៏ខំប្រឹងណាស់ដរ។ វានឹងក្លាយជារឿងពិបាកព្រោះ PSG និង Bayern Munich មើលទៅខ្លាំងណាស់ប៉ុន្តែវាមិនមែនជារឿងភ្ញាក់ផ្អើលទេបើសិនក្លិបមកពី Premier League អាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ប្រភព៖ metro