បារាំង៖ លោកគ្រូបង្វឹក Mauricio Pochettino បានសារភាពថាលោកមិននឹកស្មានថាក្លិប Paris Saint-Germain អាចចុះហត្ថលេខាយក Lionel Messi នៅរដូវក្ដៅនេះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បានប្រាប់គេហទំព័រ UEFA ថា៖
ខ្ញុំប្រហែលមិនមែនជាមនុស្សដែលសិក្ដ័សមបំផុត ក្នុងការពណ៌នាអំពី Messi ទេ។ ខ្ញុំតែងតែចាត់ទុកគាត់ ស្ថិតក្នុងចំណោមកីឡាករល្អបំផុតលើពិភពលោក។ ចាប់តាំងពីគាត់មកដល់ PSG គាត់ពិតជាសម្របខ្លួនបានយ៉ាងលឿន ហើយហ្វឹកហាត់បានយ៉ាងល្អ។ ខ្ញុំមិនគិតថាវាអាចទៅរួចទេ ដែល Messi នឹងចុះហត្ថលេខាជាមួយ PSG ហើយនៅពេលឱកាសមួយបានមកដល់ អ្វីៗដំណើរការយ៉ាងឆាប់រហ័ស។
លោកបន្ថែមថា៖
យើងទាំងពីរជាជនជាតិអាហ្សង់ទីន យើងគាំទ្រក្លិប Newell (Old Bays) ហើយយើងមកពីទីក្រុង Rosario ដូចគ្នា។ ខ្ញុំកោតសរសើរសមត្ថភាពគាត់យូរណាស់មកហើយ ពោលនៅពេលយើងជាគូប្រជែងនឹងគ្នា ដូច្នេះពេលនេះ មានគាត់មកហ្វឹកហាត់ជាមួយយើង ពិតជាល្អណាស់។ ខ្ញុំសង្ឃឹមថាយើងទាំងពីរ នឹងអាចសម្រេចនូវអ្វីដែលក្លិបចង់បាន។

គួរបញ្ជាក់ថា Messi បានមកចូលរួម PSG នារដូវក្ដៅនេះ ដោយពុំមានតម្លៃខ្លួន និងបានចុះកិច្ចសន្យារយៈពេល២ឆ្នាំ ក្រោយចាកចេញពីក្លិប Barcelona ដែលធ្លាប់បានប្រកបអាជីពរហូតដល់ ១៦ឆ្នាំ៕
ប្រភព៖ marca