ដល់ថ្នាក់ហ្នឹង! ក្រោយចាញ់ Bayern យប់មិញ Barca ត្រូវបានអ្នកគាំទ្របា.ញ់ឈឺៗនៅលើបណ្តាញសង្គមថា...

//s9.kh1.co/4a/4ac10eb8d2f9b64c347df4f004d40fb17ae231db.jpg
កីទ្បា

 ១៥-កញ្ញា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយចាញ់ Bayern យប់មិញ Barca ត្រូវបានអ្នកគាំទ្របា.ញ់ឈឺៗនៅលើបណ្តាញសង្គមថា ពេលនេះក្រុមអ្នកមានបុណ្យបានធ្លាក់ទៅដល់កម្រិតរបស់ Arsenal ហើយ

បរទេស៖ អ្នកគាំទ្របានអះអាងថា ក្លិប Barcelona ពេលនេះបានប្រែក្លាយទៅជា “ ក្រុម Arsenal នៃក្របខណ្ឌ La Liga ហើយ” បន្ទាប់ពីពួកគេប្រកួតចាញ់ក្រុម Bayern Munich នៃពានរង្វាន់ Champions League កាលពីថ្ងៃ អង្គារ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា នៅក្នុងការប្រកួតនោះកីឡាករ Thomas Muller ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យក្រុម Bayern Munich នៅនាទីទី ៣៤, មុនពេលខ្សែប្រយុទ្ធស្នូល Robert Lewandowski ស៊ុតបញ្ចូលទី ២ គ្រាប់នៅនាទីទី ៥៦ និង ៨៥។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្រោយបញ្ចប់ការប្រកួត មានអ្នកគាំទ្ររបស់ Barca ជាច្រើនបានសរសេររៀបរាប់នៅលើបណ្តាញសង្គមក្នុងសភាពកើតទុក្ខយ៉ាងដូច្នេះថា៖

Barcelona ឥឡូវបានមកជំនួសតំណែងរបស់ Arsenal ហើយ, ក្រោយពេលពួកគេបានចាញ់ក្រុម Bayern Munich ស្ទើរតែគ្រប់រដូវកាល។

អ្នកគាំទ្ររបស់ Barca

ក្រុម Barcelona បានធ្លាក់ចុះដល់កម្រិតរបស់ Arsenal ហើយ, វាពិតជាក្រៀមក្រំណាស់ដែលបានឃើញរឿងបែបនេះ។

អ្នកគាំទ្ររបស់ Barca

ក្រុម Barcelona បានប្រែក្លាយទៅជាក្រុម Arsenal នៃក្របខណ្ឌ La Liga ហើយ, មានរឿងតែមួយគត់ដែលវាហាក់មានសភាពខុសគ្នា គឺថា ក្រុមនៅ Premier League មានគុណភាពលើជាង៕

អ្នកគាំទ្ររបស់ Barca

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T