អឺរ៉ុប៖ ក្រុមមេឃខៀវ Manchester City បានកំណត់យកខ្សែប្រយុទ្ធស្លាប Mikel Oyarzabal របស់ក្រុម Real Sociedad ជាកីឡាករមានអាទិភាព សម្រាប់នាំចូលនារដូវក្ដៅឆ្នាំ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារព័ត៌មាន Eurosport បានឲ្យដឹងថា Oyarzabal ដែលភាគច្រើនលេងជាខ្សែប្រយុទ្ធស្លាបឆ្វេង គឺស្ថិតនៅលើរ៉ាដារបស់ Man City ដែលគិតចង់ទិញផ្ដាច់កុងត្រាតម្លៃ៦៧លានផោន (ឬប្រមាណ ៩២លានដុល្លារ) ពី Real Sociedad រដូវក្ដៅក្រោយ។
របាយការណ៍បន្ថែមថា Man City ទំនងជាមិនបន្ដការតាមប្រមាញ់ Harry Kane របស់ Tottenham Hotspur ទៀតទេ ហើយ Bernardo Silva ដែលអាចនឹងចាកចេញ នឹងបើកឳកាសឲ្យក្លិបទិញខ្សែប្រយុទ្ធចូលបន្ថែម។

គួរឲ្យដឹងថា Oyarzabal វ័យ ២៤ឆ្នាំ គឺជាកីឡាករសំខាន់មួយរូបរបស់ Real Sociedad ដោយនៅក្នុងការប្រកួតក្របខណ្ឌ La Liga រដូវកាលថ្មីចំនួន៤សប្ដាហ៍មកនេះ រូបគេស៊ុតបាន ៤គ្រាប់ហើយ។ មិនតែប៉ុណ្ណោះ គេក៏ទទួលបានការចាប់អារម្មណ៍កំលុងពេលចូលរួមជាមួយជម្រើសជាតិអេស្ប៉ាញ នៅក្នុងព្រឹត្ដិការណ៍អូឡាំពិក និង Euro 2020 កន្លងទៅផងដែរ៕

ប្រភព៖ sportsmole