អឺរ៉ុប៖ ខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Karim Benzema បានសារភាពថាគាត់ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើន ដែលសុបិនចង់ឈ្នះពានរង្វាន់ Ballon d’Or នៅពេលណាមួយក្នុងអាជីព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Benzema បាននិយាយនៅក្នុងសន្និសីទការសែតមុនការប្រកួតបើកឆាកពានរង្វាន់ Champions league ទល់នឹងក្រុម Inter Milan ថា៖
កីឡាករគ្រប់រូបចង់ឈ្នះ Ballon d'Or ហើយខ្ញុំក៏ចង់ដែរ។ ការឈ្នះវា មិនបានធ្វើឲ្យខ្ញុំខ្វល់ខ្វាយពេកនោះទេ បើទោះវាជាក្ដីស្រមៃរបស់កីឡាករគ្រប់រូបក៏ដោយ។ អ្វីដែលខ្ញុំចង់បានគឺការជួយឲ្យក្រុម។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ សង្កត់ធ្ងន់ថា៖
សម្រាប់ខ្ញុំ Champions League គឺជាការប្រកួតប្រជែងកំពូល ហើយវាជាការប្រកួតប្រជែងដែលមានសម្ពាធបំផុត។

គួរបញ្ជក់ថា ស្ទើរតែគ្មានកីឡាករណាម្នាក់នៅទ្វីបអឺរ៉ុបយកបានពានរង្វាន់ Ballon d’Or ឡើយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយតែពី Lionel Messi ចំនួន៦ដង និង Cristiano Ronaldo ចំនួន៥ដង៕
ប្រភព៖ marca