Messi ឬ Ronaldo? លោក Luke Chadwick ថាម្នាក់នេះជាខ្សែប្រយុទ្ធឆ្នើមជាងគេ

//s9.kh1.co/a5/a557931bfe96f7dc4df3f792ab19edba4f3b8899.jpg
កីទ្បា

 ១៥-កញ្ញា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Luke Chadwick ថាម្នាក់នេះជាខ្សែប្រយុទ្ធឆ្នើមជាងគេលើលោក

អង់គ្លេស៖ កន្លងមកអ្នកគាំទ្រនិងអ្នកវិភាគបាល់ទាត់ទាំងអស់សុទ្ធតែមានមតិរៀងៗខ្លួនថារវាង Cristiano Ronaldo និង Lionel Measi តើម្នាក់ណាជាខ្សែប្រយុទ្ធឆ្នើមជាង?ដោយខ្លះជ្រើសរើសយក Ronaldo និងខ្លះគិតថា Messi មានទេពកោសល្យជាងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi

ដោយឡែក លោក Luke Chadwick ដែលជាអតីតកីឡាកររបស់ក្លិប Manchester United គិតថាខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករឆ្នើមជាង Cristiano Ronaldo

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

លោកបានថ្លែងប្រាប់ Caught Offside ថា៖

បន្ទាប់ពីឆ្លងកាត់ការមើលបាល់ទាត់ច្រើនឆ្នាំមកនេះ ខ្ញុំគិតថា Messi ជាកីឡាករឆ្នើមដែលលេងបាល់ប្រកបដោយសេរីភាព។ ពេលគេមានបាល់ជាប់ជើងគឺវាពិតជាធ្វើឲ្យខ្ញុំរីករាយណាស់ក្នុងការទស្សនា។ សូមកុំគិតថាខ្ញុំមិនគោរព Cristiano Ronaldo ឲ្យសោះ។ ខ្ញុំគិតថាខ្លួនឯងមានសំណាងណាស់ដែលកើតមកបានឃើញពួកគេទាំងពីរលេងបាល់ទាត់។ ការបានឃើញពួកគេប្រកួតប្រជែងគ្នានិងធ្វើឲ្យគ្នានិងគ្នាកាន់តែរីកចម្រើនគឺពិតជាអស្ចារ្យណាស់។ សម្រាប់ខ្ញុំ Messi គឺជាកីឡាករដែលល្អបំផុតតាមដែលខ្ញុំធ្លាប់ជួបប៉ុន្តែ Ronaldo ជាកីឡាករលំដាប់ថ្នាក់លេខ៣សម្រាប់ខ្ញុំ។ ការពិតទៅ Maradona,Ronaldo និង Messi ជាកីឡាករដែលខ្ញុំគិតថាឆ្នើមបំផុត គ្រាន់តែ Messi នៅលេខរៀងទី១។

លោក Luke Chadwick
លោក Luke Chadwick
លោក Luke Chadwick

ប្រភព caughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T