អឺរ៉ុប៖ គ្រូបង្វឹកក្លិប Paris Saint Germain លោក Mauricio Pochettino បានចាត់ទុក Chelsea ជាក្រុមដែលលោកចង់យកឈ្នះក្នុងពានរង្វាន់ Champions League នៅក្នុងរដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ម្ចាស់ការពារតំណែងជើងឯក Champions League កាលពីយប់មិញ នៅតែបន្តរក្សាទម្រង់លេងបានល្អបន្ទាប់ពី Romelu Lukaku បានតែតបញ្ចូលទីមួយគ្រាប់ជួយក្រុមយកឈ្នះ Zenit Petersburg ក្នុងលទ្ធផល ១ទល់នឹង០ ខណៈ លោក Pochettinho នៅតែគិតថា ពួកគេជាក្រុមដ៏គ្រោះថ្នាក់បំផុតប្រចាំទ្វីបអឺរ៉ុបក្នុងពេលនេះ។

លោក Pochettino បាននិយាយថា៖
វាអាចទៅរួចដែល Chelsea និង PSG ជា ក្រុមដែលគេចង់យកឈ្នះ ប៉ុន្តែ Chelsea គឺ ជា ម្ចាស់ការពារតំណែងជើងឯក ដូច្នេះពួកគេជាក្រុមដែលគេចង់បំបាក់។ នៅក្នុងរដូវកាលនេះ ពួកយើងបាននាំចូលកីឡាករបន្ថែមជាច្រើននាក់មករួមក្រុម ហើយ ពួកគេសុទ្ធតែជាកីឡាករល្អៗ ហើយ យើងត្រូវតែបញ្ចូលគ្នាជាក្រុមមួយ៕

ប្រភព៖ metro