Pique ថាគេឈឺចាប់ណាស់ដែលអ្នកគាំទ្រនាំគ្នាស្រែករិះគន់មិត្តរួមក្រុមរូបនេះក្រោយចាញ់ Bayern យប់មិញ

//s9.kh1.co/ec/ec2ea4f078f2167fe560892ee57d68859352da9a.jpg
កីទ្បា

 ១៥-កញ្ញា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

Pique បង្ហាញពីអារម្មណ៍ឈឺចាប់ជំនួសមិត្តរួមក្រុម

អេស្ប៉ាញ៖ ខ្សែការពារ Gerard Pique បាននិយាយថារូបគេពិតជាឈឺចាប់ណាស់បន្ទាប់ពីឃើញថាអ្នកគាំទ្រ Barcelona ក្នុងកីឡដ្ឋានបានស្រែករិះគន់ដាក់ខ្សែបម្រើ Sergio Roberto ក្នុងការប្រកួតទល់នឹង Bayern Munich កាលពីយប់ថ្ងៃទី១៤ខែកញ្ញាយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Sergio Roberto 
ខ្សែបម្រើ Sergio Roberto 

Barcelona បានចាញ់ Bayern Munich ៣ ទល់នឹង ០ ដោយ Thomas Muller រកបាន១គ្រាប់ និង Robert Lewandowski រកបាន២គ្រាប់ ហើយនោះធ្វើឲ្យអ្នកគាំទ្រកាន់តែមិនសប្បាយចិត្តដោយពួកគេបានស្រែករិះគន់ទៅ Roberto ដែលលេងជាខ្សែការពារនានាទីទី៥៩ ពេលគេត្រូវប្ដូរចេញ។

ការប្រកួតរវាង Barcelona និង Bayern Munich 
ការប្រកួតរវាង Barcelona និង Bayern Munich 
ការប្រកួតរវាង Barcelona និង Bayern Munich
ការប្រកួតរវាង Barcelona និង Bayern Munich

ឃើញដូច្នេះ Pique បាននិយាយទាំងមិនអស់ចិត្តថា៖

វាពិតជាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ ព្រោះខ្ញុំស្គាល់សមត្ថភាពគេច្បាស់។ គេជាកីឡាករដ៏ពូកែ ហើយគេក៏ស្រឡាញ់ក្លិបជាងនរណាៗទាំងអស់។ ខ្ញុំចង់ក្រើនរំលឹកអ្នកគាំទ្របន្តិចថាគេមិនមែនជាខ្សែការពារនោះទេ គេជាខ្សែបម្រើស្លាបកណ្ដាល។ គេបានលះបង់ច្រើនណាស់ដើម្បីលេងតំណែងនេះបាន ហើយគេធ្វើបានល្អច្រើនដងណាស់។ វាពិតជាឈឺចាប់ប៉ុន្តែអ្នកគាំទ្រអាចមានសេរីភាពបញ្ចេញមតិបាន តែបើសិនសួរពីគំនិតខ្ញុំគឺខ្ញុំឈឺចាប់ណាស់៕

ខ្សែការពារ  Gerard Pique 
ខ្សែការពារ  Gerard Pique
ខ្សែការពារ Gerard Pique

ប្រភព goal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T