អឺរ៉ុប៖ ជាការពិត ក្រុមបិសាចក្រហម Manchester United បានរបូត៣ពិន្ទុ ក្នុងការប្រកួតដំបូងនៃពាន Champions League បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Young Boys ក្នុងលទ្ធផល ២ ទល់នឹង ១ បើទោះជា Cristiano Ronaldo រកបានមួយគ្រាប់មុន តាំងពីនាទីទី ១៣ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Young Boys តាមស្មើបានមួយគ្រាប់វិញ នៅនាទីទី៦៥ និងរកបានគ្រាប់ជ័យជម្នះនាទីទី ៩០+ ទៅហើយ បន្ទាប់ពី Lingard ដែលត្រូវបានប្ដូរចូលជំនួស Ronaldo បញ្ជូនបាល់ខុសបច្ចេកទេស ធ្វើឲ្យក្រុមម្ចាស់ផ្ទះមានឳកាសស៊ុតងាយៗ។ ខណៈពេលក្រុម Young Boys បានអបអរគ្រាប់ជ័យជម្នះរបស់ពួកគេ កីឡាករសំខាន់ Bruno Fernandes ក៏ស្ថិតនៅក្រៅទីលានដែរ បន្ទាប់ពីបានប្ដូរចេញ ហើយជំនួសវិញដោយ Memanja Matic ។

យ៉ាងណាមិញ ជុំវិញការប្ដូរកីឡាករដ៏មានឥទ្ធិពលរបស់ព័រទុយកាល់ទាំងពីរចេញ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានពន្យល់ថា៖
ការប្រកួតចូលដល់នាទី៧០ទៅហើយ ហើយពួកគេទាំងពីររត់ច្រើនណាស់ ទាំងការប្រកួតកាលពីថ្ងៃសៅរ៍ និងថ្ងៃនេះ។ យើងត្រូវមើលថែ Ronaldo ហើយខ្ញុំមានអារម្មណ៍ថា វាជាពេលដ៏ត្រឹមត្រូវដើម្បីប្ដូរគាត់ចេញ។

លោកបន្ដថា៖
យើងហាក់ទទួលបានពិន្ទុពីការប្រកួតដ៏លំបាកនេះទៅហើយ តែជាក់ស្ដែងការបាត់បង់កីឡាករធ្វើឲ្យមានផលបះពាល់។ យើងត្រូវការឈ្នះការប្រកួតក្នុងដីវិញ ហើយពិតណាស់បើទោះបីយើងខកខានទទួលបានពិន្ទុនៅយប់នេះមែន តែយើងនៅសល់ ៥ប្រកួតក្នុងដៃទៀត ដើម្បីទទួលបានពិន្ទុដែលយើងត្រូវការ៕
ប្រភព៖ metro