មិនល្អមើលទេ! Ferdinand ថាបើលោកជា Solskjaer លោកនឹងប្រាប់ឲ្យម្នាក់នេះអង្គុយចុះមិនខាន

//s9.kh1.co/66/668b81666d126a3520d41dc6eac9b37fa3f7f949.jpg
កីទ្បា

 ១៥-កញ្ញា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

Ferdinand ថា Ronaldo គួរតែអង្គុយចុះ

អង់គ្លេស៖ លោក Rio Ferdinand បាននិយាយថាលោកនឹងប្រាប់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo អង្គុយចុះបន្ទាប់ពីកីឡាករសញ្ជាតិព័រទុយកាល់រូបនេះត្រូវបានគេឃើញថាបានឈរជាមួយលោកគ្រូបង្វឹក Ole Gunnar Solskjaer និងបានស្រែកណែនាំទៅកាន់មិត្តរួមក្រុមដែលកំពុងលេងនៅក្នុងទីលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

កាលពីយប់ថ្ងៃទី១៤ខែកញ្ញាកន្លងទៅនេះ ក្លិប Manchester United បានចាញ់ក្រុមមកពីស្វីសគឺ Young Boys ក្នុងលទ្ធផល ២ ទល់នឹង១ នៅវគ្គចែកពូលព្រឹត្តិការណ៍ Champions League ដោយ Ronaldo រកបាន១គ្រាប់ នៅនាទីទី១៣ មុននឹងត្រូវគ្រូប្ដូរចេញនៅនាទីទី៧២។

ការប្រកួតរវាង Young Boys និង Manchester United
ការប្រកួតរវាង Young Boys និង Manchester United
ការប្រកួតរវាង Young Boys និង Manchester United
ការប្រកួតរវាង Young Boys និង Manchester United

បន្ទាប់ពីត្រូវប្ដូរចេញ គេបានឃើញថា Ronaldo និង Bruno Fernandes ដែលត្រូវប្ដូរចេញដែរនោះបានដើរមកឈរនៅជិតលោកគ្រូ Solskjaer និងស្រែកបញ្ជាពីក្រៅទីលានដែលនេះមិនមែនជាលើកទី១ទេដែល ម្ចាស់ពាន ballon d'Or ធ្វើបែបនេះ។ជាក់ស្ដែងកាលពីការប្រកួត Euro 2016 ក៏ Ronaldo បានស្រែកបញ្ជាមិត្តរួមក្រុមជាមួយគ្រូបង្វឹកដែរ។

Ronaldo និង Fernandes ឈរជាមួយ លោក Solskjaer
Ronaldo និង Fernandes ឈរជាមួយ លោក Solskjaer

ដូច្នេះលោក Rio Ferdinand បានថ្លែងប្រាប់ BT Sport ថា៖

បើសិនខ្ញុំជាគ្រូបង្វឹក ខ្ញុំនឹងប្រាប់ឲ្យគេអង្គុយចុះ។ ខ្ញុំដឹងថា នៅពេល Cristiano ធ្វើបែបនេះ អ្នកទាំងអស់នឹងនិយាយថា អូ៎ ល្អណាស់! នេះគឺជាអ្វីដែលគេអាចផ្ដល់ឲ្យអ្នកគាំទ្របាន។គេជាកីឡាករដែលពោរពេញដោយមហច្ឆិតា។ គេចង់ឈ្នះខ្លាំងណាស់ ហើយគេមិនអាចទប់វាបានទេ៕

លោក Rio Ferdinand 
លោក Rio Ferdinand
លោក Rio Ferdinand

ប្រភព metro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T