រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤នាក់ វិជ្ជមានកូវីដ១៩ មុនការបើកដំណើរការសាលារៀនឡើងវិញ

//s9.kh1.co/61/619d817534c873c8900ffa40d6984f4395561850.jpg
សង្គម

 ១៤-កញ្ញា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញប្រកាស រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤នាក់នៅរាជធានីភ្នំពេញ វិជ្ជមានកូវីដ១៩ មុនការបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃស្អែក។

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាស រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤នាក់នៅរាជធានីភ្នំពេញ វិជ្ជមានកូវីដ១៩ មុនការបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃស្អែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អាជ្ញាធររាជធានីភ្នំពេញ ប្រកាស រកឃើញគ្រូ និងបុគ្គលិកអប់រំ ចំនួន ២៤នាក់នៅរាជធានីភ្នំពេញ វិជ្ជមានកូវីដ១៩ ក្នុងចំណោមគ្រូ និងបុគ្គលិកសរុប ១០៤៤៣នាក់ ដែលបានធ្វើតេស្តរហ័សរកកូវីដ-១៩ មុនការបើកដំណើរការសាលារៀនឡើងវិញ សម្រាប់ថ្នាក់ទី៩ និងទី១២នៅថ្ងៃទី១៥ កញ្ញា ២០២១។

សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញជាសេនាធិការ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ សម្រេចបានកិច្ចការសំខាន់ៗ ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម​៖

សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T