គិតចឹងអត់? លោក Carragher ហ៊ានអះអាងថាសមត្ថភាព Salah មិនចាញ់ខ្សែប្រយុទ្ធកម្រិត A រូបនេះប៉ុន្មានទេ

//s9.kh1.co/d4/d4c9484ae2a1817f4064043f431dcd0fe1b698b1.jpg
កីទ្បា

 ១៤-កញ្ញា-២០២១ ៦ល្ងាច · ៤ ឆ្នាំមុន

លោក Carragher ហ៊ានអះអាងថាសមត្ថភាព Salah មិនចាញ់ Ronaldo ប៉ុន្មានទេ

បរទេស៖ កីឡាករ Mohamed Salah គឺជាកីឡាករអាជីពម្នាក់ដែលមានលក្ខណៈដូចទៅនឹង Cristiano Ronaldo ដែរ ហើយគាត់ជាខ្សែប្រយុទ្ធម្នាក់ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករល្អបំផុតគ្រប់ពេលវេលារបស់ក្រុម Liverpool, នេះបើតាមការលើកឡើងរបស់អតីតវីរៈបុរសលោក Jamie Carragher

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Salah និង Ronaldo
Salah និង Ronaldo

Salah ត្រូវបានគេនិយាយថា គាត់ជាកីឡាករលំដាប់ជួរមុខមួយរូប បន្ទាប់ពីគាត់រកបានគ្រាប់បាល់ទី ១០០ នៅក្នុងក្របខណ្ឌ Premier League កាលពីប្រកួតនៅចុងសប្តាហ៍នេះ, ហើយលោក Carragher ជឿជាក់យ៉ាងមុតមាំថា ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប រូបនេះគឺស័ក្តិសមនឹងទទួលបាននូវអ្វីដែលគាត់បានសម្រាប់ការស្នាក់នៅទឹកដី Anfield ព្រោះថាគាត់ជាកីឡាករល្អបំផុតគ្រប់ពេលវេលារបស់ក្លិប។

  លោក Jamie Carragher
  លោក Jamie Carragher

ថ្លែងប្រាប់ Sky Sports លោក Carragher បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ខ្ញុំគិតថា​ Mo Salah ជាកីឡាករអាជីពម្នាក់ដែលមានលក្ខណៈដូចទៅនឹង Ronaldo អ៊ីចឹង, គាត់បានព្យាយាមថែរក្សារាងកាយរបស់គាត់បានយ៉ាងល្អ ហើយខ្ញុំគិតថា Mo Salah គាត់នៅសល់ពេលវេលាច្រើនឆ្នាំទៅមុខទៀតដើម្បីអភិវឌ្ឍន៍ខ្លួន ដូច្នេះខ្ញុំសង្ឃឹមថាគាត់នឹងអាចកាន់តែល្អជាងនេះទៅទៀត។ អ្នកតែងតែជជែកគ្នាអំពីរឿងលុយ, ជាទូទៅកីឡាករតែងតែចង់បានតម្លៃខ្លួនថ្លៃ, ប៉ុន្តែសម្រាប់ក្លិបគឺមិនអ៊ីចឹងទេ។ Salah គាត់ត្រូវតែទទួលបាននូវអ្វីដែលគាត់ចង់បាន ព្រោះថាគាត់ធ្លាប់បានធ្វើរឿងជាច្រើនសម្រាប់ Liverpool៕

  លោក Jamie Carragher

ប្រភព Goal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T