អង់គ្លេស៖ លោកគ្រូបង្វឹក Thomas Tuchel បានផ្ដាំទៅខ្សែការពារ Ben Chiwell ឲ្យអត់ធ្មត់និងប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតបើសិនជារូបគេចង់ជាប់ជម្រើស១១នាក់ដំបូងនៅក្លិប Chelsea ដូចកាលរដូវកាលមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chilwell បង្ហាញខ្លួនដល់ទៅ២៧ប្រកួតនៅរដូវកាលមុននិងបានក្លាយជាកីឡាករស្នូលមួយរូបដែលបានរួមចំណែកជួយឲ្យ Chelsea យកឈ្នះ Manchester City និងលើកពាន Champions League បានសម្រេចប៉ុន្តែឥលូវនេះលោក Tuchel បានងាកមកដាក់ Marcos Alonso ឲ្យចូលលេងជំនួសតំណែងគេវិញ។

យ៉ាងណាមិញ លោកគ្រូបានផ្ញើសារទៅ កីឡាករសញ្ជាតិអង់គ្លេសរូបនេះថាគេត្រូវតែប្រឹងប្រែងនិងរក្សាភាពអត់ធ្មត់បើសិនចង់ចូលលេងដូចមុន។

លោកបានថ្លែងថា៖
គេបានជួយក្រុមលើកពាន Champions League និងបានលេង៩០នាទី ព្រមទាំងធ្វើបានល្អនៅចុងរដូវកាលមុន។ បន្ទាប់មកការប្រកួត Euro ក៏ចូលមកដល់ តែគេរាងពិបាកបន្តិចដោយសារគេរំពឹងទុកថានឹងបានចូលលេងទាំងដែលជាក់ស្ដែងគឺគេមិនបានចូលលេងទេ។ វាពិតជាពិបាកសម្រាប់គេក្នុងការរក្សាភាពស្ងប់។ ហើយពេលគេមកលេងជាមួយក្រុមវិញ ខ្ញុំមានអារម្មណ៍ថាគេរាងហត់នឿយ ដោយព្រួយបារម្ភនឹងស្ថានការណ៍មួយនោះ។ Marcos បានស្នាក់នៅជាមួយពួកយើង និងបានចូលរួមក្នុងការហ្វឹកហាត់គ្រប់ម៉ោង ហើយគេក៏ឆក់ឱកាសនោះបាន ដោយសារគេមានគុណភាពល្អនិងចរិតលក្ខណៈរៀបរយ។ ដូច្នេះទើប Marcos ជាកីឡាករសំខាន់របស់ពួកយើងតាំងពីថ្ងៃទី១នៃការហ្វឹកហាត់ ហើយគេពិតជាលេងតំណែង Chilly បានល្អខ្លាំង។ ការពិតពួកគេលេងល្អដូចគ្នា ទើបវាជាការប្រកួតប្រជែងដណ្ដើមតំណែងលេងដ៏លំបាកមួយ។ ខ្ញុំគិតថាវាសំខាន់ណាស់សម្រាប់ Chilwell ក្នុងការបន្តហ្វឹកហាត់បន្តទៅមុខអស់រយៈពេល៥សប្តាហ៍ ហើយគេក៏បានទទួលការសម្រាកផងដែរ។ ពួកយើងក៏បាននិយាយជាមួយគេទាក់ទងនឹងស្ថានការណ៍នេះដែរ គឺគ្មានអ្វីត្រូវបារម្ភទេ។ គេត្រូវតែអត់ធ្មត់និងខំហ្វឹកហាត់បន្តទៀត។

ប្រភព៖ metro