ពិបាកហើយ! Barca អវត្ដមានកីឡាករជើងក្រោមមួយរូប ពេលប៉ះក្រុមខ្លាំង Bayern Munich រាត្រីនេះ

//s9.kh1.co/43/434900237fcb244cda9838203bd24d8e7043e35b.jpg
កីទ្បា

 ១៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Barca អវត្ដមានកីឡាករជើងក្រោមមួយរូប ពេលប៉ះក្រុមខ្លាំង Bayern Munich រាត្រីនេះ។

អេស្ប៉ាញ៖ គ្រូបង្វឹកក្រុមអ្នកមានបុណ្យ ​Barcelona លោក Ronaldo Koeman បានមិនបានបញ្ចូលឈ្មោះខ្សែការពារស្ដាំ ​ Sergiño Dest ទៅក្នុងបញ្ជីកីឡាករចុងក្រោយ ដែលនឹងត្រូវទទួលក្រុមភ្ញៀវ Bayern Munich ក្នុងការប្រកួតវគ្គសន្សំពិន្ទុពាន Champions League នារាត្រីនេះ នៅឯកីឡដ្ឋាន Camp Nou ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sergiño Dest
Sergiño Dest

ពិតណាស់ Dest បានរងរបួសកជើង កំលុងពេលជួយជម្រើសជាតិអាមេរិក ក្នុងការប្រកួតទីពីរទល់នឹងក្រុមកាណាដា លទ្ធស្មើគ្នា១ទល់នឹង១ នៃវគ្គជម្រុះ World Cup ហើយរូបគេបានខកខានការប្រកួតចុងក្រោយ ជាមួយជម្រើសជាតិ ដោយសារត្រូវហោះមក ​ Barca វិញភ្លាមៗ ដើម្បីទទួលការព្យាបាល។

ទោះជាយ៉ាងណា Dest នៅតែមិនទាន់អាចជួយក្រុមបានវិញ បន្ទាប់ពីគ្រូពេទ្យរបស់ក្លិបពិនិត្យឃើញថា មិនទាន់ជាសះស្បើយ ១០០%៕

Sergiño Dest
Sergiño Dest

ប្រភពas

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T