អត់អស់ចិត្ត! សូម្បី Messi ក៏ធ្លាប់ឆ្ងល់ដែរ ថាហេតុអ្វីបានជាលោក Koeman មិនផ្តល់ឱកាសឱ្យកីឡាកររូបនេះលេង?

//s9.kh1.co/66/665fe052b607c5c81e4bd0c4271df4ce981fc272.jpg
កីទ្បា

 ១៤-កញ្ញា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

សូម្បី Messi ក៏ធ្លាប់ឆ្ងល់ដែរ ថាហេតុអ្វីបានជាលោក Koeman មិនផ្តល់ឱកាសឱ្យ Pjanic បង្ហាញខ្លួននៅលើទីលាន

បរទេស៖ តាមរយៈកីឡាករ Lionel Messi ផ្ទាល់ធ្លាប់ប្រាប់ទៅកាន់ខ្សែបម្រើ Miralem Pjanic កំលុងពេលលេងនៅ Barcelona ថា គាត់មិនយល់ថាហេតុអ្វីបានជាអ្នកចាត់ការលោក Ronald Koeman មិនផ្តល់ឱកាសឱ្យគាត់ចូលលេងខ្លះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi និង Pjanic
Lionel Messi និង Pjanic

Pjanic បានចាកចេញពីក្លិបយក្សនៅតំបន់ កាតាឡាន់ ទៅចូលរួមជាមួយក្រុម Besiktas នៅរដូវក្តៅនេះក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីគាត់មិនសូវសប្បាយចិត្តក្រោមការដឹកនាំរបស់លោក Ronald Koeman

Pjanic និងលោក Koeman
Pjanic និងលោក Koeman

គួររម្លឹកថា ខ្សែបម្រើវ័យ ៣១ ឆ្នាំបានផ្ទេរចេញពីក្រុម Juventus មកចូលរួមជាមួយ Barca កាលពីរដូវក្តៅមុន, ក្នុងនោះគាត់បង្ហាញខ្លួនបានត្រឹមតែ ៦ លើកប៉ុណ្ណោះកំលុងពេលស្នាក់នៅទឹកដី Camp Nou, ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ សូម្បី Messi ក៏ធ្លាប់ឆ្ងល់ដែរ ថាមានរឿងអ្វីកើតឡើងបានជាគ្រូបង្វឹកសញ្ជាតិ ហូល្លង់ មិនសូវផ្តល់ឱកាសឱ្យកីឡាកររូបនេះបង្ហាញខ្លួននៅលើទីលាន។

Pjanic
Pjanic

ថ្លែងប្រាប់ Football Italia, Pjanic បាននិយាយយ៉ាងដូច្នេះថា៖

Besiktas ពិតជាចង់បានខ្ញុំខ្លាំងណាស់ នៅថ្ងៃចុងក្រោយមុនទីផ្សារដោះដូរកីឡាករត្រូវបិទបញ្ចប់ ហើយខ្ញុំគឺមិនចង់ស្នាក់នៅ Barcelona ជាមួយលោក Koeman ទៀតឡើយ, ខ្ញុំបានខាតពេលមួយឆ្នាំហើយ ហើយខ្ញុំគឺមិនចង់បែបនេះម្តងទៀតទេ។ លោក Koeman បានធ្វើឥរិយាបថបែបនេះដាក់ខ្ញុំ ដែលធ្វើឱ្យគ្រប់គ្នាហាក់ពុំសូវយល់ជាមួយរឿងនេះទេ, រួមទាំង Messi ផងដែរ។ Leo, កាលពីឆ្នាំមុន, បានប្រាប់ខ្ញុំជាច្រើនលើកច្រើនសារ, ថាហេតុអ្វីបានជាគាត់មិនអនុញ្ញាតឱ្យអ្នកលេង? តើមានរឿងអ្វីកើតឡើងមែន?

លោក Ronald Koeman

ប្រភព Sportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T