បរទេស៖ បុរសម្នាក់ឈ្មោះថា Remy ត្រូវបានគេស្គាល់ថាជាអ្នកចូលចិត្តសាក់ដ៏ងប់ងល់បំផុត ដែលគាត់បានចាក់សាក់ស្ទើរតែពេញដងខ្លួន ដោយទុកតែកន្លែងខ្លះបន្ដិច និងលើផ្ទៃមុខប៉ុណ្ណោះ។ ហើយក្រោយពីចាក់សាក់ គាត់បានបន្ថែមនូវការចោះក្រវិលថ្ពាល់ ច្រមុះ ក្រោមបបូរមាត់ លើបបូរមាត់ និងត្រចៀកជាច្រើនរន្ធផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ គាត់មិនបានចាំទេថា តើចាប់តាំងពីចាក់សាក់ដំបូងមកទល់បច្ចុប្បន្ននេះ គាត់ចំណាយប្រាក់អស់ប៉ុន្មានឡើយ តែបើតាមមើលទៅ គឺវាមិនតិចទេ។ យ៉ាងណាមិញ កាលពីថ្មីៗនេះ គាត់បានបង្ហោះរូបថតមួយសន្លឹក ដែលថតក្នុងឆ្នាំ២០០៥ និងបង្ហាញឲ្យឃើញថា គាត់មានមុខមាត់យ៉ាងខុសប្លែក និងមិនមានស្នាមសាក់ច្រើនដូចបច្ចុប្បន្ននេះទេ តែការចោះក្រវិលវិញមិនធម្មតាឡើយ។
បើទោះជាយ៉ាងណាក៏ដោយ គាត់មិនបញ្ឈប់ការចាក់សាក់ទេ ដែលនឹងបន្ដសាក់ថែមទៀត និងមានរូបសាក់កាន់តែខ្លាំង និងប្លែកៗជាងនេះផងដែរ៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖