កត្តា​​៤​យ៉ាង អាច​​បង្អាក់​ភាពមាន​កូន​របស់​​​ស្រី​ៗ!

//s9.kh1.co/8e/8e48e5cd5f13d39178504101373d0a91452f10e6.jpg
យល់ដឹង

 ១៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កត្តា​ជាក់លាក់​មួយ​ចំនួន​អាច​​ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ដល់​ការ​មាន​កូន​របស់​ស្រី​ៗ​យើង​។ ពិត​ណាស់ ​យើង​តែងតែ​ចង់​បង្កើត​​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ​

កត្តា​ជាក់លាក់​មួយ​ចំនួន​អាច​​ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​ដល់​ការ​មាន​កូន​របស់​ស្រី​ៗ​យើង​។ ពិត​ណាស់ ​យើង​តែងតែ​ចង់​បង្កើត​​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ​ និង​មាន​កូន​តូច​ៗ​​ដ៏​គួរ​ឲ្យ​ស្រលាញ់​។ ដូច​នេះ​ ការ​យល់​ដឹង​អំពី​កត្តា​ផ្សេង​ៗ​ដែល​​បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន​ ​ជា​រឿង​សំខាន់​បំផុត​ដែល​គ្នា​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កត្តា​​ទាំង​៤​ បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន ស្រី​ៗ​គួរ​ប្រយ័ត្ន​៖

១. ហាត់​ប្រាណ​ច្រើន​ជ្រុល​

ខណៈ​ពេល​ដែល​លំហាត់​ប្រាណ​អាច​បង្កើន​ឱកាស​មាន​កូន​ ជា​ពិសេស​សម្រាប់​ស្រី​ៗ​ដែល​ធាត់​​ជ្រុល​​ ​ការ​ហាត់​ប្រាណ​ហួស​ប្រមាណ ​ក៏​អាច​ប៉ះពាល់​ដល់​សមត្ថភាព​មាន​កូន​ដូច​គ្នា។​ ពិត​ណាស់​ ការ​ហាត់​ប្រាណ​ច្រើន​ជ្រុល​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​ និង​វដ្ដ​រដូវ ដែល​បណ្ដាល​ឲ្យ​កម្រិត​អ័រម៉ូនProgesterone ធ្លាក់​ចុះ ជា​ហេតុ​បង្អាក់​ស៊ុត​មិន​ឲ្យ​បង្ក​កំណើត​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ហាត់ប្រាណ​ក្នុង​កម្រិត​មួយ​សមស្រប​ ទើប​ជា​ការ​ប្រសើរ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ

២. កម្រិត​ស្រ្តេស​ខ្ពស់​

ជាមួយ​គ្នា​នេះ​ដែរ ​ភាព​តានតឹង​ផ្លូវ​ចិត្ត​ និង​ការ​ថប់បារម្ភ​​ក៏​ជះ​ឥទ្ធិពល​លើ​ឱកាស​មាន​ផ្ទៃ​ពោះ​ផង​ដែរ​។ ជាក់​ស្ដែង កម្រិត​អ័រម៉ូន​Cortisol​ និង​Adrenalineខ្ពស់​ ​អាច​ប៉ះពាល់​ដល់​មុខងារ​រាងកាយ​របស់​យើង​ ហើយ​​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ជំងឺ​រ៉ាំរ៉ៃ​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​​ទៅ​ៗ ក៏​ដូចជា​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ថ្មី​ៗ​ ដូចជា​ធាត់​ជ្រុល និង​​មុខងារ​មេតាប៉ូលីស​មិន​ប្រក្រតី​។ ការ​ធ្វើ​សមាធិ និង​វិធីសាស្ត្រ​កាត់បន្ថយ​ស្រ្តេស អាច​ជួយ​​កម្ចាត់​​ផល​ប៉ះពាល់​នៃ​ស្រ្តេស​ចំពោះ​រាងកាយ​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​​

៣. កត្តា​អាយុ​

គុណភាព​របស់​ស៊ុត​នឹង​​​អន់​ថយ​នៅ​ពេល​ដែល​ស្រី​ៗ​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ទៅ​ៗ​។ នៅ​ក្នុង​វ័យ​២០​ឆ្នាំ យើង​មាន​ឱកាស​មាន​ផ្ទៃពោះ​ប្រហែល​២៥​%​ទៅ​៣០%​ជា​រៀង​រាល់​ខែ​ ហើយ​វា​នឹង​ថយ​ចុះ​ត្រឹម​៥​%​នៅ​ពេល​ដែល​យើង​មាន​វ័យ​៤០​ឆ្នាំ​។

​​​៤. ទម្ងន់​មិន​​សម​ស្រប

យោង​តាម​សមាគម​អាមេរិក​​សម្រាប់​វេជ្ជសាស្ត្រ​បន្ត​ពូជ​បាន​បង្ហាញ​ថា ទាំង​ការ​លើស​ទម្ងន់​ និង​មិន​គ្រប់​ទម្ងន់ ​សុទ្ធ​តែ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​អសកម្មភាព​ក្នុង​ការ​មាន​កូន។ កត្តា​ទម្ងន់​មិន​សមស្រប​​អាច​​នាំ​​មាន​បញ្ហា​អ័រម៉ូន​ ដែល​នាំ​ឲ្យ​រដូវ​មិន​ទៀងទាត់​ និង​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​។ ប៉ុន្តែ​មូលហេតុ​មួយ​នេះ​​អាច​ដោះស្រាយ​បាន​ ប្រសិនបើ​ស្រី​ៗ​យើង​​មាន​ទម្ងន់​សមស្រប​​​ឡើង​វិញ​។

តិចនិក​​បង្កើន​​លទ្ធភាព​នៃ​ការ​មាន​កូន​

  • ហាត់​យូហ្គា​
  • ញ៉ាំ​អាហារ​​ល្អ​ៗ​ដូចជា​ត្រី​សាល់ម៉ុន ទំពាំង​បារាំង​ ​ផ្លែ​បឺរ​ ផ្លែ​ប៊ឺរី ​ឬ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​ជា​ដើម
  • ​បញ្ចូល​វីតាមីន​ទៅ​ក្នុង​របប​អាហារ ដូចជា​អាស៊ីត​ហ្វូឡេត ស័ង្កសី អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និង​ជាតិ​ដែក​
  • កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T