ឆ្លាតណាស់ ទើបតែ២ខួបទេ កូនប្រុស នៅ សូនីតា អាចរៀបពាក្យ Aដល់Zបានយ៉ាងត្រឹមត្រូវ(មានវីដេអូ)

//s9.kh1.co/38/38b6f46426d192b562cdb52f65850be1dd8f72fb.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មិនសរសើរមិនបានទេ ទើបតែអាយុ២ខួបសោះ កូនប្រុស នៅ សូនីតា អាចស្គាល់តួអក្សរអង់គ្លេសពីAដល់Z សឹងទាំងអស់ ព្រមទាំងរៀបពាក្យបានយ៉ាងត្រឹមត្រូវ។

ភ្នំពេញ៖ បច្ចុប្បន្នតារាសម្ដែងស្រីអ្នកនាង នៅ សូនីតា កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលពោរពេញដោយស្នាមញញឹម។ លើសពីនេះទៅទៀត ក្រោយមានកូនប្រុសម្នាក់រួចមក ជីវិតគ្រួសាររបស់នាងកាន់តែមានក្ដីសុខជាមុនទ្វេដង បើតាមការសង្កេតឃើញកន្លងមក។ បើក្រឡេកមកមើលកូនប្រុសតារារូបនេះ ឃើញថាកាន់តែធំធាត់ជាងមុន ចំណែកឯមុខមាត់វិញគួរឲ្យក្នាញ់ ហើយស្អាត ឃ្យូតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេឧស្សាហ៍ឃើញអ្នកម្ដាយសម័យថ្មីរូបនេះបង្ហោះរូបភាពកូនប្រុសលើបណ្ដាញសង្គមច្រើនជាងផុសរូបខ្លួនឯង។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ អ្នកនាង នៅ សូនីតា បានចាប់ផ្ដើមបង្រៀនកូនឲ្យចេះកាន់ប៊ិចសៀវភៅ និងចេះស្គាល់តួអក្សរ ទោះពេលនេះកូននាងនៅក្មេងខ្ចី។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង នៅ សូនីតា បានបង្ហោះវីដេអូកូនប្រុស ដែលកំពុងរៀនរៀបពាក្យអង់គ្លេស តួអងក្សរABC ហើយកូនប្រុសនាងបានរៀបអក្សរAដល់Z បានយ៉ាងត្រឹមត្រូវ ខណៈទើបតែមានអាយុ២ខួបប៉ុណ្ណោះ។ម្យ៉ាងវិញទៀត ក្មេងប្រុសរូបនេះ ពិតជាស្គាល់តួអក្សរបានយ៉ាងច្បាស់ ដែលមើលទៅមានភាពឆ្លាតវ័យតាំងតែពីក្មេងយ៉ាងគួរឲ្យសរសើរតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីអ្នកគាំទ្របានឃើញវីដេអូដែលតារាស្រីរូបនេះបង្ហោះរួច ពួកគេបានចូលទៅ Comment សរសើរកូនប្រុសនាងគ្រប់ៗគ្នា៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

  អ្នកនាង នៅ សូនីតា និងកូនប្រុស
  អ្នកនាង នៅ សូនីតា និងកូនប្រុស
អ្នកនាង នៅ សូនីតា និងកូនប្រុស
អ្នកនាង នៅ សូនីតា និងកូនប្រុស
អ្នកនាង នៅ សូនីតា និងកូនប្រុស
អ្នកនាង នៅ សូនីតា និងកូនប្រុស
អ្នកនាង នៅ សូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង នៅ សូនីតា ជាមួយស្វាមី និងកូនប្រុស
កូនប្រុសអ្នកនាង នៅ សូនីតា 
កូនប្រុសអ្នកនាង នៅ សូនីតា 
កូនប្រុសអ្នកនាង នៅ សូនីតា 
កូនប្រុសអ្នកនាង នៅ សូនីតា 
កូនប្រុសអ្នកនាង នៅ សូនីតា 
កូនប្រុសអ្នកនាង នៅ សូនីតា 
នៅ សូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T