ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀង បាន មុន្នីល័ក្ខ គឺកំពុងតែមានបញ្ហាជាមួយនឹង តារាចម្រៀង ម៉េង កែវពេជ្ជតាដោយសារតែការយល់ច្រឡំបន្តិចបន្តួច ដោយសារតែមានគណនីហ្វេសប៊ុកមួយដែលឈ្មោះថា Ban Monyleak Fan បានធ្វើការនិយាយពាក្យពេជន៍មិនសមរម្យទៅកាន់ ម៉េង កែវពេជ្ជតា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បន្ទាប់មករំលងបានប្រមាណជាមួយថ្ងៃ បាន មុន្នីល័ក្ខ បានធ្វើការសុំទោសទៅកាន់ ម៉េង កែវពេជ្ជតា ជាសាធារណៈ រួមទាំងកំហុសអតីតកាលពីពេលកន្លងមកផងដែរ ដោយខ្លឹមសារមានដូចខាងក្រោម៖
នាងខ្ញុំសូមគោរពជូនអ្នកបង ម៉េង កែវពេជ្ជតា
ដោយសារមួយរយៈនេះ បញ្ហាកូវិដប្អូនមកលេងស្រុកកំណេីត មិនបានដឹងពីពត៍មានថ្មីៗ ប្អូនទេីបតែឃេីញពត៍មានពាក់ព័ននិងបទជំនោរដេីមខែម្សិលមិញនេះ ! ប្អូនក៏ទាក់ទងតាមឆាតទៅអ្នកបងភ្លាមៗ សុំការអនុគ្រោះពីអ្នកបង
ប្អូនយកបទនេះមកច្រៀងឡេីងវិញ ដោយសារប្អូនស្រលាញ់បទនេះ គាំទ្រអ្នកបង និងដោយសារជិតដល់រដូវបុណ្យភ្ជុំផង ទេីបប្អូនលេីកយកបទនេះមកច្រៀងសារឡេីងវិញ! ប្អូនសូមអភ័យទោសអ្នកបងពីចំងាយ ដែលប្អូនមិនបានត្រួតពិនិត្យខាងបច្ចេកទេស បានត្រឹមត្រូវ ប្អូនសង្ឃឹមថាអ្នកបងអនុគ្រោះ និងយោគយល់ដល់ប្អូន ហេីយប្អូននឹងមិនឱ្យមានបញ្ហានេះកេីតឡេីងទៀតទេ
សូមចូលទស្សនារូបភាពខាងក្រោម៖



