ស្ថានភាពកូវីដ១៩ ក្នុងខេត្តសៀមរាបកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ

//s9.kh1.co/08/08ab069cd766d740c7a74c82fd121107d95174dc.jpg
សង្គម

 ១០-កញ្ញា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ស្ថានភាពកូវីដ១៩ ក្នុងខេត្តសៀមរាបកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តាបន្ថែមការប្រុងប្រយ័ត្នផងដែរ។

សៀមរាប៖ ស្ថានភាពកូវីដ១៩ ក្នុងខេត្តសៀមរាបកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នេះបើតាមការអះអាងរបស់លោកអភិបាលខេត្តសៀមរាបបានលើកឡើងដូច្នេះ នៅក្នុងថ្ងៃនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក លោកឯកឧត្តមអភិបាលខេត្តសៀមរាបបានបង្ហោះសារនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី១០កញ្ញា ២០២១ដែលមានខ្លឹមសារថា ដោយសារស្ថានភាពកូវីដ១៩ ក្នុងខេត្តសៀមរាបយើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរខេត្តពិតជាមិនចង់ដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនោះទេ តែដោយហេតុថាបងប្អូនប្រជាពលរដ្ឋ អាជីវករ មួយចំនួននៅតែមិនអនុវត្តវិធានរបស់សុខាភិបាលអោយបានខ្ជាប់ខ្ជួន ទើបរដ្ឋបាលខេត្ត បានសម្រេចដាក់ចេញ៖

បម្រាមគោចរ, កំណត់តំបន់លឿងទុំ និងអនុវត្តការផាកពិន័យទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ។

ក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ អាជីវករគ្រប់ប្រភេទនឹងយោគយល់ រួមគ្នាអនុវត្តវិធានសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព ។

រស់នៅតាមបែបគន្លងថ្មី ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក

៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល

៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពយកសំណាកនៅសៀមរាប
សកម្មភាពយកសំណាកនៅសៀមរាប
ផែនទីដែលតំបន់លឿងទុំ នៅក្នុងខេត្តសៀមរាប
ផែនទីដែលតំបន់លឿងទុំ នៅក្នុងខេត្តសៀមរាប
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T