មុននេះ​ តាប៊ុយ​ បានប្រកាសលាឈប់ពី​ MyTV ហេីយ ក្រោយធ្វើការអស់រយៈពេល១៣ឆ្នាំ

//s9.kh1.co/b9/b95d1b2048e851d7937f14f9f95373e776c4a639.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បម្រើការងារជាង១៣ឆ្នាំហើយ ពេលនេះតាប៊ុយ ប្រកាសលាឈប់ពីMyTv ហើយ។

ភ្នំពេញ៖ ដូចដែលគ្រប់គ្នាបានដឹងមកហើយ ចំពោះ ពិធីករដ៏ឆ្នើមនៅក្នុងកម្មវិធី ពេញចិត្តឬអត់ លោក តាប៊ុយ មិនត្រឹមតែជាពិធីករនោះទេ លោកថែមទាំងជាផលិតករ និងជាអ្នកបង្កើតកម្មវិធីកម្សាន្តជាច្រើនបម្រើដល់ទស្សនិកជនជាហូរហែមកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅមុននេះបន្តិច លោកបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បើយោងតាមគណនីហ្វេសប៊ុករបស់ពិធីករស្រស់សង្ហា មួយរូបនេះ បានបង្ហោះសាររៀបរាប់ពីការចាកចេញពី ស្ថានីយ៍ទូរទស្សន៍ MyTV ហើយបន្ទាប់ពីបានបំរើការងារនៅទីនេះអស់រយះពេលជិត១៣ឆ្នាំ។ ក្នុងនោះផងដែរលោកក៏បានបញ្ជាក់ថា ការចាកចេញនេះ មិនមានបញ្ហាអ្វីនឹងគ្មាទេគឺលោកគ្រាន់តែមានអារម្មណ៍ថាហត់នឿយនិងចង់អោយខ្លួនឯងមានសេរីភាពនិងគេងលក់ស្រួលបានដូចគេ​តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្នុងសារបង្ហោះនៅលើបណ្តាញសង្គមនោះលោកក៏បានរៀបរាប់ដូច្នេះថា៖

នាថ្ងៃនេះខ្ញុំបានសំរេចចិត្តចាកចេញពីMyTVហើយបន្ទាប់ពីបានបំរើការងារនៅទីនេះអស់រយះពេលជិត13ឆ្នាំ​ សម្រាប់ការចាកចេញនេះគឺខ្ញុំនិងMyTVមិនមានបញ្ហាអ្វីនឹងគ្មាទេគឹគ្រាន់តែខ្ញុំមានអារម្មណ៍ថាហត់នឿយនិងចង់អោយខ្លួនឯងមានសេរីភាពនិងគេងលក់ស្រួលបានដូចគេ​ ខ្ញុំសូមនិយាយថានាពេលកន្ងងមកខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ៍ និងការផ្តល់ឪកាសជាច្រើនតាំងតែពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលMyTV​ និងសូមអរគូណដល់MyTVដែលយល់ព្រមតាមការសំរេចចិត្តរបស់ខ្ញុំ (ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់studioក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួន ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្មីៗទៀត ចង់និយាយថាហត់ខ្លាំងណាស់ទោះបីជាមានជំនួយការជួយសំរួលការងារក៏ដោយ)​ នាពេលនេះគឺចង់សំរាកខួរក្បាល ដើរលេង​ និងអោយកាដូខ្លួនឯងម្តងព្រោះ ដាក់សំពាធលើខ្លួនឯងជាយូរពេកហើយវាហាក់បីដូចជាក្រៀមក្រំដែលត្រូវដើរចេញពីកន្លែងដែលយើងធ្លាប់ហៅថាជាផ្ទះទី2តែសប្បាយចិត្តព្រោះមិនត្រូវគិតច្រើននិងអាចគេងលក់ស្រួលមិនមានstress

 សារ តាប៊ុយ

សូមទស្សនារូបភាពខាងក្រោម៖

 តាប៊ុយ
 តាប៊ុយ
 តាប៊ុយ
 តាប៊ុយ
 តាប៊ុយ
 តាប៊ុយ
សារ តាប៊ុយ
សារ តាប៊ុយ
តាប៊ុយ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T