ក្តៅៗ អត់មានមួក ជិះគេចប៉ូលិសខណ្ឌ៧មករា វាយឡេីងបែកក្បាល ព្រោះវាយនឹងអាយកូម

//s9.kh1.co/da/dac7780056572fab658fd50ac3ac4d71b727fda9.jpg
សង្គម

 ០៨-កញ្ញា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

ជិះម៉ូតូអត់មានមួកសុវត្ថិភាព គេចប៉ូលិសខណ្ឌ៧មករា ត្រូវមួយអាយកូម ឈាមស្រោចពេញខ្លួន

រាជធានី​ភ្នំពេញ៖ នារី​ម្នាក់បានចោទប្រកាន់​ មន្ត្រី​នគរបាល​ម្នាក់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧ មក​រា ថា បាន​វាយ​ក្បាលនាង នឹង​វិទ្យុទាក់ទង (អាយកូម) បង្កឱ្យមាន ​របួស​ហូរ​ឈាម​ពេញ​ខ្លួន នា​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ ​និង​ផាកពិន័យ​អ្នក​ជិះ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព នៅ​ម្ដុំ​អាង​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mo Nich ត្រូវជាបងស្រីជនរងគ្រោះ បាន​ឱ្យដឹងថា ប្អូនស្រី​ខ្លួន​ជិះ​ម៉ូតូ​ដែល​បុរស​ម្នាក់​ជា​អ្នក​ឌុ​ប ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព ពេល​ដល់​គោលដៅ​ត្រួតពិនិត្យ ឃើញ​ដូច​ច្នោះ បុរស​នោះ ក៏​ជិះ​ម៉ូតូ​មក​ក្រោយ​វិញ ស្រាប់តែ​មន្ត្រី​នគរបាល​មួយ​រូប ចាប់​ឃាត់ តែ​ចាប់​មិន​ជាប់ ក៏​បាន​វាយ​នឹង​វិទ្យុទាក់ទង បណ្តាល​អោយ​បែកក្បាល​ហូរ​ឈាម ។

យោងតាមម្ចាស់គណនីហ្វេសប៊ុកដដែល បន្ត​ថា ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ មិន​អោយទៅ​ទេ ដោយ​រង់ចាំ​ការ​អនុញ្ញាត​ពី​មេ​ ជា​មុន​សិន ហើយ​ថែមទាំងនិយាយ​ថា នារី​រង​គ្រោះ សម្តែង តែ​ប៉ុណ្ណោះ ។

ព័ត៌មានយ៉ាងណា ខ្មែរឡូត នឹងបន្តផ្សាយជូនប្រិយមិត្ត បន្តទៀត។

នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
ប៉ូលីសចរចរណ៍
ប៉ូលីសចរចរណ៍
ប៉ូលីសចរចរណ៍
ប៉ូលីសចរចរណ៍
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T