អភិបាលខេត្តព្រះសីហនុ​ ប្រកាស​ឱ្យផ្អាកការធ្វើដំណើរ​​តាមសមុទ្រ​ជាបន្ទាន់​

//s9.kh1.co/44/446f3c978a7ba0e645a262de203468835ff9fb4e.jpg
សង្គម

 ០៨-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ផ្អាកការធ្វើដំណើរ​តាមផ្លូវទូក កាណូត ចូលទៅក្នុងលំហសមុទ្រជាបន្ទាន់ ដោយសាររសៀលនេះ នឹងមានខ្យល់រលកសមុទ្រធំៗ

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២១ ឯកឧត្តម​ គួច​ ​ចំរើន​ អភិបាល​នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បាន​សម្រេចឱ្យផ្អាកការធ្វើដំណើរ​តាមផ្លូវទូក កាណូត ចូលទៅក្នុងលំហសមុទ្រជាបន្ទាន់ ដោយសាររសៀលនេះ នឹងមានខ្យល់រលកសមុទ្រធំៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តម​ គួច​ ​ចំរេីន​ ចាត់វិធានការជាបន្ទាន់​ ទាក់ទងទៅនឹងបញ្ហាអាកាសធាតុនៅខេត្តព្រះសីហនុ
ឯកឧត្តម​ គួច​ ​ចំរេីន​ ចាត់វិធានការជាបន្ទាន់​ ទាក់ទងទៅនឹងបញ្ហាអាកាសធាតុនៅខេត្តព្រះសីហនុ

ក្នុងនោះដែរ​ ឯកឧត្តម​ គួច ​ ​ចំរើន​ ​ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន​ជម្រាបជូនដំណឹងដល់ក្រុមគ្រួសារអ្នកដែលនៅលើគោក ឱ្យរកមធ្យោបាយដើម្បីផ្ដល់ព័ត៌មានដល់បងប្អូនប្រជានេសាទ ដែលកំពុងស្ថិតនៅលើ​លំហសមុទ្រទាំងអស់ ឱ្យប្រញាប់ប្រញាល់ប្រើប្រាស់មធ្យោបាយ​ ​ធ្វើដំណើរទៅរកទីកន្លែងមានសុវត្ថិភាព ដើម្បីជៀសផុតពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយសាររលកសមុទ្រ​៕

ដើម្បីជ្រាបកាន់តែច្បាស់ ទស្សនាវីដេខាងក្រោម៖

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T