មហាសេដ្ឋីម្នាក់បង្ហាញគម្រោងទីក្រុងថ្មីមួយ សង់នៅលើវាលខ្សាច់អាមេរិក តម្លៃប្រហែល៤០០ពាន់លានដុល្លារ

//s9.kh1.co/40/40df1fd0c178a3d2b756ec3659897aec9ed95445.jpg
បច្ចេកវិទ្យា

 ០៨-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោកបានបង្ហាញផែនការសម្រាប់ទីក្រុង Telosa ប្រកបដោយនិរន្តរភាព ដែលគាត់សង្ឃឹមថា នឹងសាងសង់នៅលើវាលខ្សាច់អាមេរិក។

អាមេរិក៖ មហាសេដ្ឋី លោក Marc Lore បានបង្ហាញពីចក្ខុវិស័យរបស់គាត់ ចំពោះទីក្រុងថ្មីមួយនៅអាមេរិក ដែលនឹងមានមនុស្ស៥លាននាក់រស់នៅ។ ឥឡូវនេះ គាត់គ្រាន់តែត្រូវការកន្លែងណាមួយ ដើម្បីសាងសង់វា និងថវិកាចំនួន៤០០ពាន់លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបានបង្ហាញផែនការសម្រាប់ទីក្រុង Telosa ប្រកបដោយនិរន្តរភាព ដែលគាត់សង្ឃឹមថា នឹងសាងសង់នៅលើវាលខ្សាច់អាមេរិក។ គម្រោងមហិច្ឆិតាទំហំប្រហែល៦០៧គីឡូម៉ែត្រក្រឡា សន្យាថាស្ថាបត្យកម្មមិនប៉ះពាល់ដល់បរិស្ថាន ការផលិតថាមពលប្រកបដោយនិរន្តរភាព និងប្រព័ន្ធទឹកដែលធន់នឹងគ្រោះរាំងស្ងួត។ ការរចនានេះនឹងអនុញ្ញាតឲ្យអ្នករស់នៅ អាចទៅដល់កន្លែងធ្វើការ សាលារៀន និងកន្លែងផ្សេងទៀត ត្រឹមរយៈពេល១៥នាទីនៃការធ្វើដំណើរពីផ្ទះរបស់ពួកគេ។

គម្រោងទីក្រុងនៅលើវាលខ្សាច់ (Credit: Bjarke Ingels Group and Bucharest studio)
គម្រោងទីក្រុងនៅលើវាលខ្សាច់ (Credit: Bjarke Ingels Group and Bucharest studio)

ទោះបីជាអ្នករៀបចំផែនការកំពុងស្វែងរកទីតាំងក៏ដោយ គោលដៅដែលអាចទៅរួចរួមមាន រដ្ឋ Nevada, Utah, Idaho, Arizona, Texas និងតំបន់ Appalachian នេះបើយោងតាមគេហទំព័រផ្លូវការរបស់គម្រោង។ ដំណាក់កាលដំបូងនៃការសាងសង់ដែលអាចផ្ទុកប្រជាជនចំនួន៥ម៉ឺននាក់ នៅលើផ្ទៃដីប្រហែល៦គីឡូម៉ែត្រក្រឡា មកជាមួយតម្លៃប៉ាន់ស្មានប្រហែល២៥ពាន់លានដុល្លារ។ គម្រោងទាំងមូលត្រូវបានគេរំពឹងថា នឹងលើសពី៤០០ពាន់លានដុល្លារ ដោយទីក្រុងនេះនឹងឈានដល់ចំនួនប្រជាជនគោលដៅ៥លាននាក់ ក្នុងរយៈពេល៤០ឆ្នាំ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T