គ្រូពេទ្យ​យកសំណាក​ អ្នកពាក់ព័ន្ធជំងឺកូវីដបំប្លែងថ្មី​ដែលតា ​១០នាក់ ពេល​នេះដឹងលទ្ធផលហើយ

//s9.kh1.co/4d/4db38bb6e7f75958782f44f83ea0f11afcbb39ca.jpg
សង្គម

 ០៨-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ធ្វើតេស្តសរុបចំនួន ១០នាក់ ក្រោយពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ដែលតា (Delta)

ភ្នំពេញ៖ ​មុននេះបន្តិច សាលាសង្កាត់ ស្ទឹងមានជ័យ បានជូនដំណឹងថា នៅម៉ោង ១១:៣០ នាទី ថ្ងៃទី០៨​ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យចុះពិនិត្យយកសំណាកលើកទី៣ លើអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩បំប្លែងថ្មីដែលតា(Delta)សរុបចំនួន ១០នាក់ ស្ថិតនៅចំណុចទីតាំងផ្ទះលេខ ៦៩៧ ផ្លូវលំ ក្រុម២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបាន គឺអវិជ្ជមានទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យដឹងដែរថា ​អ្នក​​ធ្វើតេស្តខាងលើនេះ បានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានឈ្មោះ ប៉ាត ភីរិត ភេទប្រុស អាយុ ២៤ ឆ្នាំ។ យ៉ាងណាមិញ ចំពោះទីតាំង​ត្រូវបានហ៊ុមព័ទ្ធឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្នបន្ត៕

រូបភាព (សាលាសង្កាត់ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ស្ទឹងមានជ័យ)
រូបភាព (សាលាសង្កាត់ស្ទឹងមានជ័យ)
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T