រាជធានីភ្នំពេញ ៖ ជាគូស្នេហ៍ តារាចម្រៀងល្បីលំដាប់ប្រទេស ដូចគ្នា តារារ៉េប ងួន ចាន់ដេវីត និង តារាចម្រៀងស្រី ទេព បូព្រឹក្ស ត្រូវមហាជន ស្គាល់ថា ជាគូស្នេហ៍នឹងគ្នាយូរមកហើយ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ តែងបង្ហាញភាពផ្អែមល្អែមជានិច្ច លើបណ្តាញសង្គម តាមរយៈក្លីបវីដេអូ ឫសំណេរខ្លីៗ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គិតមកដល់ពេលនេះ ជាថ្ងៃខួបស្នេហា៥ឆ្នាំហើយ ស្រាប់តែ តារាប្រុស ងួន ចាន់ដេវីត និងគូស្នេហ៍ តារាស្រី ទេព បូព្រឹក្ស បានបង្អួតរូបថតជាគូ មុខគ្រោងផ្ទះថ្មីម្តងដល់ទៅ ២ខ្នង ដោយមួយខ្នង រូបលោក ទម្លាយថា នឹងទុកធ្វើជាStudio ថ្មីថែមទៀតផង។
លើសពីនេះទៅទៀត តារាប្រុសរូបនេះ បានបង្ហោះសារ អរគុណដល់គូស្នេហ៍ថែមទៀតផង ដោយក្នុងនោះ រូបលោក បានប្រាប់ឲ្យដឹងថា ៖
Happy 5th Years anniversary ❤️🔥ក្នុងរយ:ពេល៥ឆ្នាំមកនេះ ប្រៃល្វីងជូរចត់សប្បាយរីករាយ តែយេីងបានជំនះ ទោះថ្ងៃនេះជោគជ័យបន្តិចបន្តួច តែពួកយេីងនៅតែកាន់ដៃគ្នាតស៊ូ ពាក្យមួយឃ្លាដែលបងចង់និយាយក្នុងថ្ងៃនេះ " បងពិតជា មានមោទនភាពណាស់ដែល បានរួមដំណើរលេីផ្លូវជីវិតនេះជាមួយអូន " ឆ្នាំនេះចង់ប្រាប់បងប្អូនថាខ្ញុំទេអ្នកដាច់ចង្កេះ និយាយទៅ My Tep Boprek ធ្វេីសុីសាហាវណាស់ ចាំមើល vlogស្អែក៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






