ខ្លាចខ្មៅ ស្រីៗឃ្លុំខោអាវ ២-៣ជាន់ ប្រយ័ត្នខ្យល់គរដោយសារក្តៅខ្លាំងពេក!

//s9.kh1.co/4d/4d864c11b55b66f42f1a2110e07092282bcac76d.jpg
យល់ដឹង

 ០៧-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ចង់​ស្អាត គ្នា​យើង​ស្រី​ៗ​មួយ​ចំនួន​ព្យាយាម​លាប​ឡេ​លាយ ខាត់​ស្បែក ចាក់ ឬ​លេប​ថ្នាំ​ផ្សេងៗ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្បែក​ស​ភ្លឺ​ថ្លា។

ចង់​ស្អាត គ្នា​យើង​ស្រី​ៗ​មួយ​ចំនួន​ព្យាយាម​លាប​ឡេ​លាយ ខាត់​ស្បែក ចាក់ ឬ​លេប​ថ្នាំ​ផ្សេងៗ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្បែក​ស​ភ្លឺ​ថ្លា។ មិន​ត្រឹម​តែ​លាប​ឡេ​ទេ ស្រី​ៗ​ខ្លះ មុន​នឹង​ចេញ​ក្រៅ​ពេល​ថ្ងៃ ខំ​ប្រឹង​ឃ្លុំ​ខោ​អាវ​វែង​ៗ ២-៣​ជាន់ ព្រោះ​ខ្លាច​ត្រូវ​ថ្ងៃ​ទៅ​ស្បែក​ខ្មៅ ប៉ុន្តែ​ការ​ដែល​ប្រឹង​ឃ្លុំ​ខ្លាំង​ពេក​ទាំង​ដែល​មេឃ​ក្ដៅ អាច​បង្កើន​កម្ដៅ​រាងកាយ ប្រឈម​នឹង​បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យើង​ស្លៀក​សម្លៀកបំពាក់​ច្រើន​ជាន់​ពេក​ក្នុង​អាកាសធាតុ​ក្ដៅ វា​អាច​បណ្ដាល​ឲ្យ​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក។ បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក គឺ​ជា​ស្ថានភាព​មួយ​ធ្វើ​ឲ្យ​មាន​ការ​បែក​ញើស​ខ្លាំង និង​ជីពចរ​ដើរ​លឿន ជា​ហេតុ​បណ្ដាល​ឲ្យ​រាងកាយ​យើង​ឡើង​កម្ដៅ។ បើ​មិន​បាន​ព្យាបាល ឬ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ទេ បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​អាច​បណ្ដាល​ទៅ​ជា​សន្លប់​ដោយ​សារ​ក្ដៅ​ខ្លាំង​ពេក ជា​ស្ថាន​ភាព​មួយ​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​យើង​បាន។

ចុចត្រង់នេះ ដើម្បីគណនា BMI

រោគសញ្ញា​នៃ​បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក៖

  • ហត់ ល្ហិតល្ហៃ
  • ចង្អោរ ឬ​ក្អួត
  • ដង្ហក់
  • វិល​មុខ ឈឺ​ក្បាល
  • ស្រវាំង​ភ្នែក
  • ខ្សោយ
  • ចង្វាក់​បេះដូង​លឿន និង​សម្ពាធ​ឈាម​ធ្លាក់។ល។

តាម​ពិត​ទៅ បញ្ហា​ខ្យល់​គរ​ដោយ​សារ​កម្ដៅ​ខ្លាំង​ពេក ជា​ធម្មតា​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង បន្ទាប់​ពី​ផឹក​ទឹក និង​សម្រាក​នៅ​កន្លែង​ត្រជាក់​ៗ​ឲ្យ​បាន​ឆាប់​បំផុត។ វា​ចាំ​បាច់​ណាស់​ដែល​យើង​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​វិញ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ផ្សេងៗ​កើត​ឡើង។

លើស​ពី​នេះ បើ​យើង​មិន​បាន​ដោះ​ស្រាយ​វា​លឿន បញ្ហា​ខ្យល់​គរ​អាច​បណ្ដាល​ឲ្យ​យើង​សន្លប់​ដោយ​សារ​ក្ដៅ​ខ្លាំង​ពេក ជា​ហេតុ​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ខូច​សរីរាង្គ និង​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់​បាន​ថែម​ទៀត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T