មកទល់ពេលនេះអាជ្ញាធរបានឃាត់ខ្លួន អប់រំ និងពិន័យ អ្នកដែលល្មើសបទបញ្ជារដ្ឋបាលសម័យកូវីដ ២១៨នាក់ហើយ

//s9.kh1.co/3a/3aa0b2fbbc47578904be5641df2442d45bddf70d.jpg
សង្គម

 ០៥-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរបានធ្វើឃាត់ខ្លួន បុគ្គលដែលល្មើសនឹងវិធានការសុខាភិបាលចំនួន ២១៨នាក់ ចំពោះស្ថានភាពកូវីដ១៩កំពុងតែបន្តការរាតត្បាតនៅក្នុងប្រទេសកម្ពុជា។

ភ្នំពេញ៖នាពេលថ្មីៗនេះ អាជ្ញាធរបានធ្វើឃាត់ខ្លួន បុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល ចំពោះស្ថានភាពកូវីដ១៩កំពុងតែបន្តការរាតត្បាតនៅក្នុងប្រទេសកម្ពុជា នៅក្នុងពេលសព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក គិតត្រឹមថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរបានធ្វើការអនុវត្តវិធានការច្បាប់មានចំនួន ៥៩ ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់  (បញ្ជូនទៅតុលាការ០១នាក់)  ឃាត់យានយន្ត (រថយន្ត ៣គ្រឿង និងម៉ូតូ ៣៣គ្រឿង) ពិន័យជាប្រាក់ ចំនួន ២,៦០០,០០០រៀល។

អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នា នាំគ្នាមេត្តាគោរពវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទាំងអស់គ្នាកុំបីខាន៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T