អុញ! ម៉េច Lil Nas ពោះធំស្ពីងប៉ុនកញ្ជើរ ដូចអ្នកពរពោះដូច្នេះ?

//s9.kh1.co/41/4146180bf85e1a62166bc52be9a97a1ce4567757.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ម៉េចក៏អញ្ចឹង នៅសុខៗស្រាប់តែតារាចម្រៀងវ័យក្មេង Lil Nas បោងពោះធំខ្លាំងតែម្តង ហើយបាននិយាយថាខ្លួនកំពុងមានផ្ទៃពោះទៀតផង។

អាមេរិក៖ កាលពីថ្មីៗនេះ តារាចម្រៀងកំពុងឡើងកូដ Lil Nas X បានបង្អួតរូបភាពក្បាលពោះឡើងរីកធំស្ពីងខ្លាំង ដូចជាមនុស្សស្រីកំពុងតែពរពោះអញ្ចឹង ដែលនេះធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើននាំគ្នាផ្ទុះសំណើចយ៉ាងខ្លាំងចំពោះរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសនេះបានបង្ហាញខ្លួនក្នុងរបៀបស្ទីលថ្មីមួយ ដោយលើកគឺគ្មានសាច់ដុំពោះ៦កង់អីដូចលើកមុនទៀតឡើយ ​គឺជំនួសដោយស្ទីលស្ត្រីមានផ្ទៃពោះវិញម្តង ប៉ុន្តែច្រឡំថាលោកមានផ្ទៃពោះអីទៅ នេះគឺដើម្បីប្រម៉ូតអាល់ប៊ុមចម្រៀងMONTERO ដែលខិតជិតមកដល់នៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះប៉ុណ្ណោះ។

យ៉ាងណា ចំពោះរូបភាពថ្មីនេះរបស់ Lil Nas X ក៏ត្រូវវបានមហាជនខ្លះអស់សំណើច និងមានមួយចំនួនផ្សេងទៀតបានគាំទ្រចំពោះការតុបតែងខ្លួនប្លែកពីគេដូច្នេះដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Lil Nas X
Lil Nas X
Lil Nas X
Lil Nas X
Lil Nas X
Lil Nas X
Lil Nas X (រូបថ្មី)
Lil Nas X (រូបថ្មី)
Lil Nas X (រូបថ្មី)
Lil Nas X (រូបថ្មី)
Lil Nas X (រូបថ្មី)
Lil Nas X (រូបថ្មី)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T