កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ!

//s9.kh1.co/28/282b734522132ebfb3f9c2146af34219c8ad84b2.jpg
យល់ដឹង

 ០៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ ដ្បិត​ព្យាបាល​មិន​ជា​ដាច់​ក៏​ពិត​មែន តែ​ការ​ព្យាបាល​ត្រឹម​ត្រូវអាច​បញ្ចៀស​នូវ​ផល​វិបាក​ផ្សេងៗ

ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ ដ្បិត​ព្យាបាល​មិន​ជា​ដាច់​ក៏​ពិត​មែន តែ​ការ​ព្យាបាល​ត្រឹម​ត្រូវអាច​បញ្ចៀស​នូវ​ផល​វិបាក​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​ជំងឺ​អ្នក​ទឹកនោម​ផ្អែម​រស់នៅ​បាន​យូរ អាច​ធ្វើការ ឬ​ប្រកប​របប​ចិញ្ចឹម​ជីវិត​បាន​ធម្មតា ។ លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​សហគមន៍ បាន​ណែនាំ​នូវ​គោលការណ៍សំខាន់ៗ ដើម្បី​ឲ្យ​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​បាន​ជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. របបអាហារ

សម្រាប់​​អ្នក​​ជំងឺ​​ទឹកនោម​ផ្អែម​​អាច​នឹង​មាន​ការ​​លំបាក​​ក្នុង​​ការ​​ជ្រើសរើស​​ប្រភេទ​​អាហារ​ ដើម្បី​​កុំ​ឲ្យ​​កម្រិត​​ជាតិ​ស្ករ​​ក្នុង​​ឈាម​​កើន​ឡើង​ខ្ពស់ ដូច្នេះហើយ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​បែង​ចែក​របប​អាហារ​ណា​ដែល​អាច​ញ៉ាំ​បាន​តិច (អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់) និង​អាហារ​ដែល​អាច​ញ៉ាំ​បាន​ច្រើន (ក្រុម​អាហារ​មាន​ជាតិ​ស្ករទាប)។

២. ហាត់​ប្រាណ

ការ​ហាត់​ប្រាណ​ជួយ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​បាន​ច្រើន ប្រសិន​បើ​អ្នក​ជំងឺ​មិន​ធាត់​លើស​ទម្ងន់​នោះ​ទេ ត្រូវ​ហាត់​ប្រាណ​ឲ្យបាន ៥ថ្ងៃ/សប្តាហ៍ ដោយ​ក្នុង១ថ្ងៃ​ត្រូវ​ហាត់​ពី ៣០-៤៥នាទី។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ជំងឺ​ធាត់​លើស​ទម្ងន់ ត្រូវប​ង្កើន​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ជាង​អ្នក​ជំងឺ​ធម្មតា ដោយអាច​ហាត់​ពេល​ព្រឹក​ផង និង​ល្ងាច​ផង។

៣. ការ​ប្រើ​ប្រាស់​ថ្នាំ

ការប្រើថ្នាំ​ក៏ជា​រឿង​សំខាន់​ដែរ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ចៀស​វាង​ការ​ប្រើ​ថ្នាំ​តាម​គ្នា ឬ​ក៏​លេប​ថ្នាំ​ពេល​ធ្វើ​ទុក្ខ ហើយ​ឈប់​លេប​នៅ​ពេល​ស្ថានភាព​ជំងឺ​បាន​ប្រសើរ។

លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ លើក​ឡើង​ថា ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ត្រឹម​ត្រូវ ពឹង​ផ្អែក​លើ​ចំណុច​សំខាន់​ទាំង៣​ខាងលើ ទើប​ទទួល​បាន​ជោគជ័យ គឺ ការ​ហូប​ចុក ហាត់ប្រាណ និង​ការ​ប្រើប្រាស់​ថ្នាំ។ ក្រៅ​ពីនោះ​ក៏​មាន​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត ដូច​ជា​ការ​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ គ្រប់គ្រង​កម្រិត​ជាតិខ្លាញ់​ឲ្យ​បាន​ល្អ និង​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ​ជា​ដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T