ប្រពន្ធគ្រប់លក្ខណ៍! មិនបាច់ពឹងកម្លាំងប្តី ភរិយាតារាទាំងនេះសុទ្ធតែមានមុខជំនួញក្នុងដៃ

//s9.kh1.co/98/98f777b311696b73cd89f00f49de27b8de4a282c.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនបាច់ពឹងកម្លាំងប្តី ភរិយាតារាទាំងនេះសុទ្ធតែមានមុខជំនួញក្នុងដៃ

តារាកម្សាន្ត: ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលតែងតែនិយមតាមដានព័ត៌មានសិល្បៈកម្សាន្ត ច្បាស់ណាស់ពិតជាធ្លាប់បានឃើញ និងទទួលជ្រាបពីភរិយារបស់តារាចម្រៀងបីដួង ដែលមិនត្រឹមតែមានរូបសម្ភស្សស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងជាម្ចាស់អាជីវកម្មមានមុខជំនួញនៅក្នុងដៃ និងថែមទៀតទទួលបានការគាំទ្រពីសំណាក់ហ្វេនៗយ៉ាងច្រើនកុះករនៅលើបណ្តាញសង្គមថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ភរិយារបស់តារាចំរៀងទាំងបីដួងនោះរួមមាន÷

១/.ភរិយារបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ អ្នកស្រី ឡុង ស្រីមុំ

លោកព្រាប សុវត្ថិ និងភរិយា
លោកព្រាប សុវត្ថិ និងភរិយា

ភរិយារបស់កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានគេស្គាល់ថាជាម្ចាស់ភោជនីយដ្ឋាន និងហាងបាយផ្ទះព្រាប សុវត្ថិ ព្រមទាំងជាម្ចាស់ដីឡូតិ៍រួមទុនជាមួយស្វាមីថែមទៀតផង។

២/.ភរិយារបស់តារាចម្រៀង លោកកែវវាសនា 

លោកកែវ វាសនា និងភរិយា
លោកកែវ វាសនា និងភរិយា

ប្រពន្ធរបស់តារាប្រុសរូបនេះ ត្រូវបានគេស្គាល់ថាជាម្ចាស់អាជីវកម្មលក់គ្រឿងសម្អាងនាំចូលដ៏ល្បីឈ្មោះមួយរូប ព្រមទាំងមានលោកឪពុក អ្នកម្តាយជាអ្នកមានទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភថែមទៀតផង។

៣/.ភរិយាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនីរតនា

លោកនីរតនា និងភរិយ
លោកនីរតនា និងភរិយ

ក្រោយរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធម និងទទួលបានចំណងដៃជាកូនស្រីមួយដ៏ស្រស់ស្អាត ភរិយារបស់តារាចម្រៀងរូបនេះក៏ត្រូវបានគេស្គាល់ថាជាម្ចាស់អាជីវកម្មតំណាងការលក់នាឡិកា​ផលិតផល​ម៉ាក Womea នាំ​ចូល​ពី​ប្រទេស​ជប៉ុន​នោះ និងជាអ្នកលក់អនឡាញមួយរូបផងដែរ៕

កែវ វាសនាព្រាប សុវត្ថិនី រតនា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T