តារាកម្សាន្ត: ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលតែងតែនិយមតាមដានព័ត៌មានសិល្បៈកម្សាន្ត ច្បាស់ណាស់ពិតជាធ្លាប់បានឃើញ និងទទួលជ្រាបពីភរិយារបស់តារាចម្រៀងបីដួង ដែលមិនត្រឹមតែមានរូបសម្ភស្សស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងជាម្ចាស់អាជីវកម្មមានមុខជំនួញនៅក្នុងដៃ និងថែមទៀតទទួលបានការគាំទ្រពីសំណាក់ហ្វេនៗយ៉ាងច្រើនកុះករនៅលើបណ្តាញសង្គមថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ភរិយារបស់តារាចំរៀងទាំងបីដួងនោះរួមមាន÷
១/.ភរិយារបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ អ្នកស្រី ឡុង ស្រីមុំ

ភរិយារបស់កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានគេស្គាល់ថាជាម្ចាស់ភោជនីយដ្ឋាន និងហាងបាយផ្ទះព្រាប សុវត្ថិ ព្រមទាំងជាម្ចាស់ដីឡូតិ៍រួមទុនជាមួយស្វាមីថែមទៀតផង។
២/.ភរិយារបស់តារាចម្រៀង លោកកែវវាសនា

ប្រពន្ធរបស់តារាប្រុសរូបនេះ ត្រូវបានគេស្គាល់ថាជាម្ចាស់អាជីវកម្មលក់គ្រឿងសម្អាងនាំចូលដ៏ល្បីឈ្មោះមួយរូប ព្រមទាំងមានលោកឪពុក អ្នកម្តាយជាអ្នកមានទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភថែមទៀតផង។
៣/.ភរិយាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនីរតនា

ក្រោយរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធម និងទទួលបានចំណងដៃជាកូនស្រីមួយដ៏ស្រស់ស្អាត ភរិយារបស់តារាចម្រៀងរូបនេះក៏ត្រូវបានគេស្គាល់ថាជាម្ចាស់អាជីវកម្មតំណាងការលក់នាឡិកាផលិតផលម៉ាក Womea នាំចូលពីប្រទេសជប៉ុននោះ និងជាអ្នកលក់អនឡាញមួយរូបផងដែរ៕