ជាតារាKpopមែន តារាទាំងនេះសុទ្ធតែមានដើមកំណើតមកពីប្រទេសចិន

//s9.kh1.co/f3/f361a2eb7bf7892f26982b9c41a666474ea1ad8d.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នាមជាតារាKpopមែន តែតារាប៉ុន្មានដួងនេះសុទ្ធតែមានដើមកំណើតមកពីប្រទេសចិន។

កូរ៉េខាងត្បូង៖ K-pop ត្រូវបានគេចាត់ទុកថាជាឧស្សាហកម្មតន្ត្រីដ៏សំខាន់និងជាចំណាប់អារម្មណ៍របស់ទស្សនិកជននៅជុំវិញពិភពលោក។ ក្នុងនោះ K-pop មិនត្រឹមតែទាក់ទាញទេពអ្នកមានកោសល្យពីប្រទេសកូរ៉េប៉ុណ្ណោះទេ ឧស្សាហកម្មកម្សាន្នេះតក៏ប្រមូលផ្តុំសិល្បករជាច្រើនដែលកើតនិងធំធាត់នៅក្នុងប្រទេសជាច្រើនទៀតដូចជា Lisa (BlackPink) មកពីប្រទេសថៃ Mark Lee (NCT)  គឺជនជាតិកាណាដាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក៏មានសិល្បករ Kpop ជាច្រើនដែលមានដើមកំណើតមកពីប្រទេសចិនផងដែរ ដែលសព្វថ្ងៃពួកគេបានក្លាយជាតារាKpopដ៏ល្បីរន្ទឺនិងមានហ្វេនៗគាំទ្រច្រើនគួរឲ្យកត់សម្គាល់ទៀតផង ។ តោះចង់ដឹងថា មុននឹងក្លាយជាតារាKpopដ៏ល្បីល្បាញដល់សព្វថ្ងៃ តើពួកគេត្រូវធ្វើអ្វីខ្លះ? 

ចង់ដឹងថា ពួកគេជាអ្នកណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖

១.Lay(EXO)

Zhang Yixing 
Zhang Yixing 

Zhang Yixing ត្រូវបានគេស្គាល់តាមរយៈឈ្មោះក្នុងសិល្បៈថា សមាជិក EXO ។ តាំងពីក្មេងមក Lay ឆាប់ដឹងពីចំណង់ចំណូលចិត្តរបស់លោកដើម្បីក្លាយជាតារាចម្រៀង នៅឆ្នាំ ១៩៩៨ លោកបានចាប់ផ្តើមអាជីពសិល្បៈរបស់លោក ជាមួយនឹងតួនាទីនៅក្នុងរឿងភាគទូរទស្សន៍ចិន «We The People»  នៅឆ្នាំ ២០០៥ Lay បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលលោកទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងកម្មវិធី Star Academy។

បើប្រៀបធៀបទៅនឹងអ្នកផ្សេងទៀត Lay មិនយូរប៉ុន្មានទេដើម្បីក្លាយជាតារា K-pop ។ លោកត្រូវបានជ្រើសរើសជាអ្នកហាត់ការរបស់ផលិតកម្ម SM Entertainment បន្ទាប់ពីបានចូលរួមក្នុងការធ្វើសវនកម្ម។ គួរបញ្ជាក់ផងដែរថា  Lay បានកើតនៅទីក្រុង Changsha ប្រទេសចិន។

២.Winwin(NCT)

Winwin
Winwin

Winwin  គឺជាសមាជិកដ៏លេចធ្លោម្នាក់របស់ NCT  នៅក្នុងការចែករំលែកមួយ Winwin បាននិយាយថាលោក ត្រូវបានគេចាប់បាននៅមាត់ទ្វារសាលារបាំប៉េកាំងក្នុងឆ្នាំ ២០១៣ ។ នៅពេលដើរទៅស្ទូឌីយោរបាំ នៅក្នុងសាលាតារាចម្រៀងប្រុសរូបនេះមានអារម្មណ៍ថាលោក ត្រូវបានគេចាំមើល ហើយក៏មានមនុស្សម្នាក់មកសុំលោកថតរូប។

មិនយូរប៉ុន្មានរូបថតនេះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយដោយបុគ្គលិករបស់ផលិតកម្ម SM Entertainment ។ នៅលើកម្មវិធីវិទ្យុរបស់Park Kyung Lim លោក Winwinបាននិយាយថាលោកត្រូវបានមន្រ្តីជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនទាក់ទង។ នៅពេលនោះតារាចម្រៀងប្រុសមានអារម្មណ៍ភ័យខ្លាច។ បន្ទាប់ពីនោះអ្នកគ្រប់គ្រងផលិតកម្ម SM Entertainment ម្នាក់បានទៅប្រទេសចិនចំនួន ៩ ដងដើម្បីបញ្ចុះបញ្ចូល Winwin ឱ្យចូលរួមក្នុងឧស្សាហកម្មកម្សាន្តរហូតមកដល់បច្ចុប្បន្ន។

៣. Chenle(NCT)

Chenle 
Chenle 

Chenle ក៏ជាសមាជិក (NCT)  ដែលបានកើតនៅសៀងហៃ ទោះយ៉ាងណា តាមពិតអាជីពច្រៀងរបស់ Chenle ត្រូវបានគេកត់សម្គាល់តាំងពីកុមារភាពមកម្ល៉េះ។ លោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍និងពិធីបុណ្យជាច្រើនរបស់ចិន។ដោយ នៅអាយុ ៩ ឆ្នាំ Chenle គឺជាអ្នកចំរៀងក្មេងជាងគេដែលត្រូវបានគេអញ្ជើញឱ្យសម្តែងទោលនៅមជ្ឈឹមVienna's Musikverein (ត្រូវបានគេស្គាល់ថាសាលមាស) ។

យោងតាមគេហទំព័រ Dispatch ការបង្ហាញវត្តមានរបស់ Chenle នៅលើកញ្ចក់ទូរទស្សន៍ចិនជាច្រើនបានធ្វើឱ្យផលិតកម្ម SM Entertainment យកចិត្តទុកដាក់ចំពោះលោក។ នៅឆ្នាំ ២០១៦ ដូច Winwin ដែរ Chenle ស្ទើរតែខកខានឱកាសក្លាយជាសិល្បករ K-pop នៅពេលម្តាយរបស់លោក បដិសេធការផ្តល់ជូនរបស់ផលិតកម្ម SM Entertainment សម្រាប់កូនប្រុសរបស់នាង។ ទោះយ៉ាងណាបន្ទាប់ពីនោះឪពុករបស់ Chen បានដឹងពីភាពល្បីល្បាញរបស់ក្រុមហ៊ុន SM ហើយយល់ព្រមអនុញ្ញាតឱ្យលោកក្លាយជាអ្នកបណ្តុះបណ្តាលនៅទីនេះ។ 

៤.Ningning( aespa)

Ningning
Ningning

ប្រហាក់ប្រហែលនឹង Chenle ដែរNingning ដែលជាសមាជិក( aespa)ក៏ទទួលបានការចាប់អារម្មណ៍ពី SM បន្ទាប់ពីការបង្ហាញខ្លួនជាច្រើននៅលើកញ្ចក់ទូរទស្សន៍តាមតន្រ្តីនៅប្រទេសចិនដូចជាកម្មវិធី Let's Sing Kids ។ ដំបូង Ningning ក៏បានលើកឡើងនូវមន្ទិលជាច្រើនអំពីSM។ តារាចម្រៀងរូបនេះបាននិយាយថា នាងគិតថានេះគឺជាក្រុមហ៊ុនឆបោកហើយមិនមានបំណងចូលរួមទេ។

មិនបានប៉ុន្មាន Ningning ក៏បានក្លាយទៅជាកូនមាន់ដ៏ល្បីល្បាញ របស់ SM Ningning គឺជាសិល្បករស្រីម្នាក់ដែលទទួលបានការចាប់អារម្មណ៍ នាងទាក់ទាញការចាប់អារម្មណ៍ដោយសារតែរូបរាងដ៏លេចធ្លោរបស់នាងនិងស្ទាយ៍តុបតែងខ្លួន ពិសេសនៅពេលនាងតែងតែស្លៀកខោខ្លីនិងអាវយឺត សូម្បីតែក្នុងរដូវរងារខណៈដែលសមាជិកក្រុមផ្សេងទៀតត្រូវប្រើអាវវែងនិងកន្សែងបង់កដើម្បីរក្សាកំដៅ។ ការអត់ធ្មត់ត្រជាក់របស់ Ningning អាចបណ្តាលមកពីប្រវត្តិរបស់នាងមកពីទីក្រុងដែលល្បីល្បាញដោយសារអាកាសធាតុត្រជាក់និងពិធីបុណ្យទឹកកករដូវរងា៕

៤.Yuqi

Yuqi
Yuqi

Yuqi ជាអ្នករាំមេក្រុមរ៉េបរបស់ (G)I-DLE នាងបានកើតនិងធំធាត់នៅប៉េកាំង នាងធ្លាប់ចូលរួមក្នុងស្ថាប័នអប់រំដ៏មានកិត្យានុភាពមួយនៅក្នុងប្រទេស គឺវិទ្យាល័យប៉េកាំង ១០១ ។ដោយសារតែ Yuqi មានការអប់រំល្អនិងមានទេពកោសល្យបំណងរបស់ Yuqi ដើម្បីក្លាយជាតារា Kpop ត្រូវបានឪពុកម្តាយរបស់នាងជំទាស់យ៉ាងខ្លាំង។

ទោះយ៉ាងណាតាំងពីនៅក្មេង Yuqi បានគោរពស្រលាញ់ HyunA និងក្រុម Super Junior ។ ដូច្នេះនាងសម្រេចចិត្តដាក់ពាក្យសុំការសម្តែងនៅ Cube Star World ក្នុងឆ្នាំ ២០១៥។ នេះគឺជាជំហានឈានឆ្ពោះទៅរកគោលដៅ នាងក្នុងការក្លាយជាអាយដលតន្រ្តីនិងជាសមាជិករបស់ (G) I-DLE ៕

ប្រភព៖ ZingNews

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T