កែទម្លាប់បាញ់អាល់កុលសម្លាប់មេរោគលើខ្លួនចេញភ្លាម ប្រយ័ត្នសម្លាប់ទាំងមនុស្ស!

//s9.kh1.co/38/389a4f47f782469a4b921616e6c4cc8957255b79.jpg
យល់ដឹង

 ០៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​ឆ្លង​កូវីដ-១៩​ជា​សកល​មក មិន​ថា​ទៅ​ណា​មក​ណា​ឡើយ​គឺ​យើង​តែង​តែ​មាន​ដប​ជែល ឬ​អាល់កុល​សម្រាប់​លាង​ដៃ​ជាប់​ខ្លួន​ជានិច្ច ដើម្បី​សម្លាប់​មេរោគ។

តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​ឆ្លង​កូវីដ-១៩​ជា​សកល​មក មិន​ថា​ទៅ​ណា​មក​ណា​ឡើយ​គឺ​យើង​តែង​តែ​មាន​ដប​ជែល ឬ​អាល់កុល​សម្រាប់​លាង​ដៃ​ជាប់​ខ្លួន​ជានិច្ច ដើម្បី​សម្លាប់​មេរោគ។ ទន្ទឹម​នឹង​នេះ មាន​គ្នា​យើង​ខ្លះ ឬ​តាម​ទី​កន្លែង​មួយ​ចំនួន មុន​នឹង​ឲ្យ​ចូល​ផ្ទះ ឬ​ខាង​ក្នុង​ហាង ត្រូវ​បាញ់​អាល់កុល​នៅ​ពី​ក្បាល​ដល់​ចុង​ជើង ព្រោះ​ខ្លាច​មាន​នាំ​មេរោគ​ចូល​តាម ប៉ុន្តែ​នេះ​មិន​មែន​ជា​សកម្មភាព​ត្រឹម​ត្រូវ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា អាល់កុល​ប្រើ​សម្រាប់​សម្លាប់​មេរោគ គឺ​ប្រើ​សម្រាប់​តែ​លាង​ដៃ​ប៉ុណ្ណោះ មិន​មែន​បាញ់​ទាំង​លើ​រាងកាយ​យើង​ទេ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​សម្លាប់​មេរោគ​ទេ វា​ប្រៀប​ដូច​ជា សម្លាប់​មនុស្ស​ទៅ​វិញ ហើយ​ណា​មួយ​វា​ខាត​លុយ​ទៀត ព្រោះ​អាល់កុល​ថ្លៃ។

” វា​កាន់​តែ​ប៉ះពាល់​ដល់​យើង ប្រសិន​បើ​អាល់កុល​នោះ​មាន​ជាតិ​មេតាណុល និង​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ខ្លាំង បើ​អាល់កុល​នោះ​ចូល​ភ្នែក ច្រមុះ មាត់​ញឹក​ញាប់។”

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

បន្ថែម​ពី​លើ​នេះ អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ បាន​ពន្យល់​ថា សារធាតុ​គីមី​មេតាណុល ​គឺ​ជា​សារធាតុ​ពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើ​ជា​សារធាតុ​សម្រាប់​រំលាយ។ ការ​ប្រើប្រាស់​មេតាណុល​ធ្វើ​ជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើ​ដូចជា៖

  • បណ្ដាល​ឲ្យ​រលាក​ស្បែក
  • រលាក​ភ្នែក
  • ឈឺក្បាល
  • វិលមុខ
  • ស្រវាំងភ្នែក
  • ងងុយដេក
  • បាត់បង់​ស្មារតី
  • ក្អួតចង្អោរ
  • រំខាន​ដល់​ការ​រំលាយ​អាហារ
  • ​អាច​បណ្ដាល​ឲ្យ​ស្លាប់ បើ​យក​ទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T