Lil Uzi Vert ចំណាយលុយ២៤លានដាំត្បូងពេជ្រលើថ្ងាស មើលមួយភ្លែតចង់ច្រឡំនឹងទេវរះ ឪឡាង

//s9.kh1.co/1b/1bf5659e84a5aea1913d696a1dcc6da0b66e10fa.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងអាមេរិក Lil Uzi Vert ចំណាយលុយ២៤លាន ដោយប្រើប្រាស់ត្បូងដាំនៅលើថ្ងាស មិនចាញ់ទេវរះ ឪឡាង ប៉ុន្មាននោះឡើយ។

អាមេរិក៖ Symere Bysil Woods ដែលមានឈ្មោះហៅក្រៅថា​ Lil Uzi Vert គឺជាតារាចម្រៀងរ៉េបជនជាតិអាមេរិកមួយរូបដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក ដែលធ្វើឱ្យរូបលោកអាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារតែមានទ្រព្យសម្បត្តិច្រើនហូរហៀរបែបនេះហើយទើបបានជាលោកចូលចិត្តចំណាយមួយផ្នែកធំការតុបតែងខ្លួន និងគ្រឿងអលង្ការជាច្រើនប្រភេទចម្រុះគ្នាតែម្តង។

ជាក់ស្តែង នៅពេលនេះ លោក Lil Uzi Vert បានតែងខ្លួនខ្លាំងជាងមុនទ្វេដងដោយចំណាយលុយដល់ទៅ២៤លានដុល្លារទៅលើការដាំត្បូងអស់១១ការ៉ាត់នៅថ្ងាសរបស់ខ្លួនតែម្តង ដែលដំបូងឡើងលោកគ្រាន់តែចង់ចំណាយលុយទាំងអស់ទៅលើចិញ្ជៀនមួយប៉ុណ្ណោះ ប៉ុន្តែលោកបានគិតថាបើធ្វើដូច្នេះដូចជាល្ងង់ពេក ទើបចុងក្រោយទើបលោកសម្រេចចិត្តដាំត្បូងទាំងអស់នៅថ្ងាសតែម្តងទៅ ដែលស្ទីលនេះគឺមិនខុសពីទេវះ ឪឡាង ប៉ុន្មានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Lil Uzi Vert  កាលមិនទាន់ដាំត្បូងនៅលើថ្ងាស
Lil Uzi Vert  កាលមិនទាន់ដាំត្បូងនៅលើថ្ងាស
Lil Uzi Vert  កាលមិនទាន់ដាំត្បូងនៅលើថ្ងាស
Lil Uzi Vert កាលមិនទាន់ដាំត្បូងនៅលើថ្ងាស
Lil Uzi Vert  ក្រោយដាំត្បូងនៅលើថ្ងាស
Lil Uzi Vert ក្រោយដាំត្បូងនៅលើថ្ងាស
Lil Uzi Vert ក្រោយដាំត្បូងនៅលើថ្ងាស
Lil Uzi Vert ក្រោយដាំត្បូងនៅលើថ្ងាស
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T