សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើឱ្យវិស័យឯកជន រ៉ាប់រងថ្លៃវ៉ាក់សាំង ដោយខ្លួនឯង

//s9.kh1.co/7d/7d7fc0973a43f099df2c4eed3e06f4759c544260.jpg
សង្គម

 ០១-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើឱ្យវិស័យឯកជន រ៉ាប់រងថ្លៃវ៉ាក់សាំង ដោយខ្លួនឯង

រាជធានីភ្នំពេញ៖ សម្តេចសេនាពិជ័យ ទៀ បាញ់ បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ និង វិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការរ៉ាប់រងថ្លៃវ៉ាក់សាំងខ្លួនឯង ដើម្បីការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍ ពីជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហោះថា៖

សូមបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព ក៏ដូចជាវិស័យឯកជន ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតភាពស៊ាំសហគមន៍ តាមរយៈការរ៉ាប់រងថ្លៃវ៉ាក់សាំង ដើម្បីការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍របស់យើង ពីជំងឺកូវីដ-១៩។

សម្តេចពិជ័យសេនា ទៀ បាញ់

គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១០,៨៧៥,៦១៦ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕

ស​ម្តេចពិជ័យសេនា ទៀ បាញ់
ស​ម្តេចពិជ័យសេនា ទៀ បាញ់
រូបភាព
រូបភាព
រូបភាព
រូបភាព
ទិន្នន័យចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល
ទិន្នន័យចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T