អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

//s9.kh1.co/59/5916aa8213e001bc295cebfa3cd8b187b1b71068.jpg
យល់ដឹង

 ០១-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្រី​ៗ​យើង​ភាគ​ច្រើន​យល់​ថា​ ការ​ញ៉ាំ​អាហារ​ជូរ​អំឡុង​ពេល​មក​រដូវ​ ដូចជា​ម្ជូរ​ជា​ដើម​អាច​ធ្វើ​ឲ្យ​​យើង​ចុក​ពោះ​ខ្លាំង ឬ​មក​រដូវ​ច្រើន​ជាង​ធម្មតា

ស្រី​ៗ​យើង​ភាគ​ច្រើន​យល់​ថា​ ការ​ញ៉ាំ​អាហារ​ជូរ​អំឡុង​ពេល​មក​រដូវ​ ដូចជា​ម្ជូរ​ជា​ដើម​អាច​ធ្វើ​ឲ្យ​​យើង​ចុក​ពោះ​ខ្លាំង ឬ​មក​រដូវ​ច្រើន​ជាង​ធម្មតា ខណៈ​ពេល​ដែល​​អ្នក​ខ្លះ​​ទៀត​ជឿ​ថា អាហារ​ជូរ​អាច​​បង្អាក់​ការ​មក​រដូវ​របស់​យើង​ភ្លាម​ៗ​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

តើ​ជំនឿ​ទាំង​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ?

ជាក់​ស្ដែង ​មិន​មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ណា​មួយ​​ ដែល​អាច​បញ្ជាក់​ថា​អាហារ​ជូរ​មាន​​គ្រោះថ្នាក់​ដល់​សុខភាព​ស្ត្រី​ នៅ​អំឡុង​ពេល​មក​រដូវ​ឡើយ​ ហើយ​ក៏​មិន​​មាន​​អាហារ​ជាក់លាក់​ណា​​ដែល​​គួរ​ជៀសវាង​ផង​ដែរ​ នេះ​បើ​យោង​តាម​​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​Daljit Kaur ប្រធាន​ផ្នែក​របប​អាហារ​នៅ​វិទ្យាស្ថាន​បេះដូង​Fortis Escorts។

ពិត​ណាស់​ នៅ​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ចាំបាច់​ញ៉ាំ​អាហារ​​សុខភាព​ មិន​ថា​ជូរ​ ឬ​អត់​នោះ​ទេ ពីព្រោះ​ថា​ការ​បាត់បង់​ឈាម​​អំឡុង​ពេល​មក​រដូវ អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ចុះ​ខ្សោយ​។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​ចំពោះ​រាងកាយ​ឲ្យ​បាន​ច្រើន​។ ជា​ទូទៅ វដ្ដ​រដូវ​របស់​យើង​គ្រប់គ្រង​ដោយ​អ័រម៉ូន​ ដូច្នេះ​ហើយ​ ការ​ញ៉ាំ​អាហារ​ជូរ​មិន​ជះ​ឥទ្ធិពល​ដល់​ការ​មក​រដូវ​ឡើយ​។

អាហារ​ដែល​គួរ​ញ៉ាំ​អំឡុង​ពេល​មក​រដូវ​

អាហារ​​ទាំង​​៣​ប្រភេទ​ ដែល​ល្អ​បំផុត​សម្រាប់​ស្រី​ៗ​យើង​ អំឡុង​ពេល​មក​រដូវ​ មាន​ដូចជា​៖

១. អាហារ​​មាន​ជាតិ​ប្រូតេអ៊ីន​

ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​​មាន​សារសំខាន់​ណាស់​ នៅ​អំឡុង​ពេល​មក​រដូវ​ ហើយ​ពពួក​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ រួម​មាន​ទឹក​ដោះ​គោ​ជូរ សាច់​មាន់​ ស៊ុត និង​ត្រី​។

២. អាហារ​​សម្បូរ​ទៅ​​សារធាតុ​ចិញ្ចឹម​​

ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​អំឡុង​ពេល​មក​រដូវ គ្នា​យើង​គប្បី​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​ជីវជាតិ​។ ចូរ​ញ៉ាំ​អាហារ​ឲ្យ​បាន​៣​ទៅ​៤​ដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ធានា​ថា​ យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។

៣. អាហារ​​សម្បូរ​ដោយ​ជាតិ​ដែក​

អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​បាត់បង់​ឈាម​អស់​យ៉ាង​ច្រើន​ ដូច​នេះ​ យើង​ចាំបាច់​ញ៉ាំ​​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ឲ្យ​បាន​ច្រើន​។ អាហារ​ទាំង​នេះ​មាន​ដូចជា​ស្ពៃ​ពួយ​ឡេង​ ​គ្រាប់​ល្ពៅ ផ្លែឈើ​ក្រៀម​ គ្រាប់​ធញ្ញជាតិ​ និង​សាច់​ក្រហម​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T