សូមប្រយ័ត្ន! ម្សិលមិញនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សបាន ២៥៣នាក់ ក្រោយល្មើសនឹងវិធានការរដ្ឋបាល

//s9.kh1.co/d8/d84dd675befcf279d82803bd196fe5d8a5f3458b.jpg
សង្គម

 ០១-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ម្សិលមិញនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សបាន ២៥៣នាក់ ក្រោយល្មើសនឹងវិធានការរដ្ឋបាល

ភ្នំពេញ: យោងតាមលទ្ធផលកិច្ចប្រតិបត្តិការ អនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ សម្រេចបានជាលទ្ធផលដូចខាងក្រោម÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាអនុវត្តវិធានការច្បាប់មានចំនួន ១៤៦ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២៥៣នាក់

២.ឃាត់យានយន្ត: រថយន្ត ចំនួន ៥៧គ្រឿង និងម៉ូតូចំនួន ៦៤គ្រឿង

៣.ពិន័យជាប្រាក់ ចំនួន ៣០,០០០,០០០រៀល។

សូមរំលឹកផងដែលថា ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ។

ទណ្ឌកម្ម ចំពោះបទមិនគោរពវិធានការដ្ឋបាល (មាត្រា១០នៃច្បាប់កូវីដ១៩) ដូចខាងក្រោម÷

-ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ ពី១លានរៀល ទៅ ៥លានរៀល។

- ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី២លានរៀល ទៅ ១០លានរៀល បើបណ្តាលអោយមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ។

-ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល កាលបើអំពើខាងលើនេះបណ្តាលអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ៕

លទ្ធផលកិច្ចប្រតិបត្តិការ ចំពោះជនល្មើសនឹងវិធានការរដ្ឋបាល 
លទ្ធផលកិច្ចប្រតិបត្តិការ ចំពោះជនល្មើសនឹងវិធានការរដ្ឋបាល 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T