អបអរសាទរ! Justin បានក្លាយជាតារាចម្រៀងដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុង Spotify

//s9.kh1.co/10/10848b994c34fb9ad70e2cc5042a03baadc57509.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ញ៉ាក់សាច់! តារាចម្រៀង កាណាដា លោក Justin Bieber បានក្លាយទៅជាសិល្បៈករទោលម្នាក់ដែលមានអ្នកស្តាប់បទចម្រៀងច្រើនបំផុត

អាមេរិក៖ នាពេលថ្មីៗនេះ តារាចម្រៀង កាណាដា លោក Justin Bieber បានក្លាយទៅជាសិល្បៈករទោលម្នាក់ដែលមានអ្នកស្តាប់បទចម្រៀងច្រើនបំផុត នៅក្នុងគេហទំព័រកម្សាន្ត Spotify

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមសារព័ត៍មាន TMZ បានបញ្ជាក់ថាម្ចាស់បទចម្រៀង «One Less Lonely Girl» រូបនេះបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រមួយ ដោយលោកបានក្លាយទៅជាតារាចម្រៀងដែលទស្សនាសណ្តាប់ច្រើនជាងគេបង្អស់ប្រចាំខែនៅក្នុង Spotify ដោយមានរហូតទៅដល់ ៨៣,៩៩លាននាក់ ដេញតាមដោយ The Weekend ដោយមានអ្នកស្តាប់សរុប  ៧៤,៨៨លាននាក់។

យ៉ាងណាមិញ បទចម្រៀង «Stay» ដែល Justin Bieber និង The Kid Laroi បានចាប់ដៃច្រៀងរួមគ្នានោះបានជាប់ចំណាត់ថ្នាក់លេខ១ជាច្រើនសប្តាហ៍មកហើយ ដូច្នេះតារាប្រុសនេះរូបអាចនឹងបង្កើតកំណត់ត្រានៃភាពជោគជ័យថ្មីបន្ថែមទៀតសម្រាប់ខែក្រោយទៀតផងដែរ ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ចំណាត់ថ្នាក់សិល្បៈករ២០រូប ដែលមានអ្នកស្តាប់ច្រើនបំផុត
ចំណាត់ថ្នាក់សិល្បៈករ២០រូប ដែលមានអ្នកស្តាប់ច្រើនបំផុត
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T