ហើម​មុខ​​​ពេល​ព្រឹក​ព្រលឹម​ អាច​មក​ពី​មូលហេតុ​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/98/98ea529f5fe41cbb8e936e41a5bc305a41294e36.jpg
យល់ដឹង

 ៣១-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្នា​យើង​ធ្លាប់​​មាន​អារម្មណ៍​​ថា​ហើម​មុខ​​​ក្រោយ​ពេល​​ភ្ញាក់​ឡើង​​​នៅ​​​​ព្រឹក​ព្រលឹម​អត់​? ពិត​ណាស់​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មុខ​ហើម​​បែប​នេះ

គ្នា​យើង​ធ្លាប់​​មាន​អារម្មណ៍​​ថា​ហើម​មុខ​​​ក្រោយ​ពេល​​ភ្ញាក់​ឡើង​​​នៅ​​​​ព្រឹក​ព្រលឹម​អត់​? ពិត​ណាស់​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មុខ​ហើម​​បែប​នេះ​ ប៉ុន្តែ​វា​មិន​បង្ក​ជា​​គ្រោះថ្នាក់​ឡើយ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​​ការ​ហើម​មុខ​​រំខាន​ដល់​យើង​​រយៈពេល​យូរ ហើយ​មុខ​របស់​យើង​ប៉ោង​ជាង​មុន​ វា​ក៏​អាច​បញ្ជាក់​ពី​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​បញ្ហា​សុខភាព​ដទៃ​ទៀត​ផង​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​យើង​ហើម​មុខ​នៅ​ពេល​ព្រឹក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ​ឥរិយាបថ​គេង​មិន​ត្រឹមត្រូវ​

មូលហេតុ​ទូទៅ​ដែល​ធ្វើ​ឲ្យ​មុខ​ហើម​​នៅ​ពេល​ព្រឹក​​កើត​ឡើង​ដោយ​សារ​តែ​សម្ពាធ​ខ្នើយ​នៅ​លើ​មុខ ដែល​នាំ​ឲ្យ​សារធាតុ​រាវ​កកើត​ឡើង​។ ហេតុ​នេះ​ហើយ​ ទើប​មនុស្ស​ជា​ច្រើន​គេង​​ដោយ​មិន​ប្រើ​ខ្នើយ​។ មួយ​វិញ​ទៀត​ យើង​គួរ​តែ​គេង​​ផ្អៀង​ទៅ​ខាង​ឆ្វេង​ជានិច្ច​ ទើប​ជា​ការ​ប្រសើរ​។

២. ការ​ប្រែប្រួល​អ័រម៉ូន​

ចំពោះ​ស្រី​ៗ​យើង​ភាគ​ច្រើន​ ការ​ប្រែប្រួល​អ័រម៉ូន​ក៏​អាច​បង្ក​ឲ្យ​មុខ​ហើម​នៅ​ពេល​ព្រឹក​ព្រលឹម​ផង​ដែរ​។ ការ​មក​រដូវ ការ​អស់​រដូវ​ ឬ​ការ​មាន​ផ្ទៃពោះ​ ក៏​អាច​​​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ហើម​មុខ​ដូច​គ្នា។​ ប៉ុន្តែ ការ​ប្រែប្រួល​នេះ​នឹង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ នៅ​ពេល​ដែល​វដ្ដ​អ័រម៉ូន​មាន​ស្ថិរភាព​។ ចំណែក​ឯ​ក្មេង​ស្រី ឬ​ក្មេង​ស្រី​វ័យ​ជំទង់​ ការ​ហើម​មុខ​នេះ​ក៏​អាច​ជា​សញ្ញា​​នៃ​ការ​ជិត​មាន​រដូវ​។

៣. ឈឺ​ក្បាល​ក្រោយ​ផឹក​ស្រា​ច្រើន​

កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ញ៉ាំ​ស្រា​ច្រើន​ពេក​ នៅ​ពេល​យប់​។ ជួនកាល​ ការ​ញ៉ាំ​អាហារ​​ប្រៃ​ពេក អំឡុង​ពេល​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ពេល​យប់​ ក៏​អាច​បណ្ដាល​ឲ្យ​រលាក​រាងកាយ​ និង​មុខ ពីព្រោះ​នៅ​ពេល​ដែល​យើង​ញ៉ាំ​ប្រៃ​ខ្លាំង​ពេក​ វា​អាច​នាំ​ឲ្យ​ចាល់​ទឹក​ក្នុង​រាងកាយ​។

៤. ស្រ្តេស​

ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​ស្ត្រេស​ច្រើន​ពេក​ វា​អាច​​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​Cortisolកើន​ឡើង​ ដែល​បណ្ដាល​ឲ្យ​រលាក​ពាសពេញ​រាងកាយ​ ព្រម​ទាំង​ផ្ទៃ​មុខ​។ ដូច្នេះ​ហើយ​ ទើប​អ្នក​ដែល​ស្រ្តេស​ច្រើន​មាន​អាការៈ​ហើម​មុខ​នៅ​ពេល​ព្រឹក​ព្រលឹម​​ជា​ញឹកញាប់​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T