ប្រទេសចិនកាត់បន្ថយ ពេលវេលាលេងហ្គេមអនឡាញរបស់ក្មេងៗ មកនៅត្រឹមតែ១ម៉ោង

//s9.kh1.co/c2/c2df69925f9bd0e2aa73a535530821d31daaa50f.jpg
បច្ចេកវិទ្យា

 ៣១-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គេក៏បានណែនាំដល់ក្រុមហ៊ុនហ្គេម កុំឲ្យក្មេងៗលេងក្រៅពីពេលវេលាដែលបានកំណត់។

ចិន៖ និយ័តករវីដេអូហ្គេមរបស់ចិនបាននិយាយថា អ្នកលេងហ្គេមអនឡាញក្រោមអាយុ១៨ឆ្នាំនឹងត្រូវអនុញ្ញាត ឲ្យលេងតែមួយម៉ោងប៉ុណ្ណោះ នៅថ្ងៃសុក្រ ចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ រដ្ឋបាលសារព័ត៌មាននិងការបោះពុម្ពផ្សាយជាតិបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Xinhua ថា ការលេងហ្គេមនឹងត្រូវបានអនុញ្ញាតនៅចន្លោះម៉ោង៨យប់ដល់៩យប់ប៉ុណ្ណោះ។ គេក៏បានណែនាំដល់ក្រុមហ៊ុនហ្គេម កុំឲ្យក្មេងៗលេងក្រៅពីពេលវេលាដែលបានកំណត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការត្រួតពិនិត្យក្រុមហ៊ុនហ្គេមអនឡាញក៏នឹងកើនឡើងផងដែរ ដើម្បីពិនិត្យមើលថាពេលវេលាកំណត់កំពុងត្រូវបានអនុវត្ត។ ច្បាប់មុនៗបានកំណត់ការលេងហ្គេមអនឡាញរបស់កុមារ រយៈពេល៩០នាទីក្នុងមួយថ្ងៃ ហើយកើនឡើងដល់៣ម៉ោងសម្រាប់ថ្ងៃឈប់សម្រាក។ ការផ្លាស់ប្ដូរនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភយូរអង្វែង អំពីផលប៉ះពាល់នៃការលេងហ្គេមហួសប្រមាណមកលើក្មេងៗ។

មួយខែមុនពេលមានការរឹតត្បិតចុងក្រោយ អត្ថបទមួយដែលចុះផ្សាយដោយព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃគ្រប់គ្រងដោយរដ្ឋបានអះអាងថា ក្មេងជំទង់ជាច្រើនបានញៀននឹងការលេងហ្គេមអនឡាញ ហើយវាជះឥទ្ធិពលអវិជ្ជមានដល់ពួកគេ។ អត្ថបទនេះបានជំរុញឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្គេមអនឡាញធំៗមួយចំនួនរបស់ប្រទេសចិន។ នៅក្នុងខែកក្កដា ក្រុមហ៊ុនហ្គេមយក្សចិន Tencent បានប្រកាសថា ខ្លួនបានដាក់ចេញនូវមុខងារសម្គាល់មុខ ដើម្បីបញ្ឈប់ក្មេងៗលេងនៅចន្លោះម៉ោង២២:០០ដល់០៨:០០៕

ហ្គេមអនឡាញនៅលើទូរសព្ទ
ហ្គេមអនឡាញនៅលើទូរសព្ទ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T