ក្រោយពីមរណភាពរបស់វីរ:នារីកងទ័ពអាវស ដែលស្លាប់ដោយសារកូវីដ១៩ លោកប៉ែន ចំរុង បាននិយាយពាក្យក្នុងចិត្តទាំងក្តុកក្តួលថា......

//s9.kh1.co/0d/0d8401a70e5eeae09e3f9e313ef47c9856901f84.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីអ្នកគ្រូពេទ្យវ័យក្មេងម្នាក់បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្នុងបេសកម្មព្យាបាលអ្នកជំងឺ លោក ប៉ែន ចំរុងក៏បាននិយាយពាក្យទាំងនេះនៅក្នុងបណ្តាញសង្គមលោក។

ភ្នំពេញ៖ បន្ទាប់ពីមានអ្នកគ្រូពេទ្យវ័យក្មេងម្នាក់បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្នុងបេសកម្មព្យាបាលអ្នកជំងឺនោះ ឃើញថាមានមហាជន ថ្នាក់ដឹកនាំ និងរួមទាំងសិល្បៈករសិល្បៈការនីមួយចំនួនបានសម្តែងពីអារម្មណ៍ក្តុកក្តួល និងអាណិតដល់គ្រូពេទ្យ ចំពោះការលះបង់ដ៏ធំធេងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកនាពេលថ្មីៗនេះ លោក​ ប៉ែន ចំរុង បានធ្វើបង្ហាញអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្ត តាមរយៈសំណេរខ្លីមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីទទួលដំណឹងអាក្រក់មួយនេះថា៖

ធ្វើជាពេទ្យមើលថែអ្នកជំងឺបានគ្រប់គ្នា ប្រាប់អ្នកជំងឺអោយរឹងមាំហេតុអី តែពេលនេះអ្នកគ្រូបែជាលាចាកលោកទាំងភាពសោកស្តាយបំផុត សូមសំដែងនូវការគោរពចំពោះការលះបង់ដ៏ធំធេងទាំងកំលាំងកាយនិងកំលាំងចិត្តដើម្បីប្រយុទ្ធប្រឆាំង COVID19 របស់វីរះនារីកងទ័ពអាវសជួរមុខ សូមឧទ្ទិសកុសលផលបុណ្យដែលខ្ញុំបានសាងសូមជួយបញ្ជូនវិញ្ញាណក្ខ័ន្តរបស់អ្នកគ្រូពេទ្យទៅកាន់សុគតិភពផងចុះ 

ប៉ែន ចំរុង

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក​ ប៉ែន ចំរុង
  លោក​ ប៉ែន ចំរុង
  លោក​ ប៉ែន ចំរុង
  លោក​ ប៉ែន ចំរុង
អ្នកគ្រូពេទ្យដែលស្លាប់ដោយសារកូវីដ១៩
អ្នកគ្រូពេទ្យដែលស្លាប់ដោយសារកូវីដ១៩
អ្នកគ្រូពេទ្យដែលស្លាប់ដោយសារកូវីដ១៩
អ្នកគ្រូពេទ្យដែលស្លាប់ដោយសារកូវីដ១៩
ប៉ែន ចំរ៉ុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T