បរទេស៖ វាហាក់បីដូចជាក្រុមហ៊ុន Apple ចង់រក្សាសន្ទុះនៃការគាំទ្រ ដោយបានបន្ថែមបច្ចេកវិទ្យាថ្មីមួយទៀត ទៅកាន់ទូរសព្ទ iPhone នៅឆ្នាំនេះ។ នៅក្នុងកំណត់សំគាល់មួយរបស់វិនិយោគិន លោក Ming-Chi Kuo បានឲ្យដឹងថា គាត់រំពឹងថាម៉ូឌែលទូរសព្ទ iPhone 13 នឹងមានមុខងារទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណបគន្លងទាបរបស់ផែនដី low-earth-orbit (LEO)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរសព្ទ iPhone 13 ផ្ញើសារនិងតេទូរសព្ទ បើទោះបីជាពួកគេមិនស្ថិតនៅក្នុងតំបន់គ្របដណ្ដប់ដោយអង់តែនសេវា 4G/5G ក៏ដោយ។ សារព័ត៌មាន Bloomberg បានរាយការណ៍ជាលើកដំបូង អំពីការតាមដានក្រុមហ៊ុន Apple ទៅលើការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប ដើម្បីបញ្ជូនទិន្នន័យទៅកាន់ទូរសព្ទ iPhone នៅឆ្នាំ២០១៩។ ទោះជាយ៉ាងណា នេះគឺជាលើកដំបូងហើយ ដែលយើងបានលឺថា លក្ខណៈពិសេសនេះនឹងក្លាយជាផ្នែកមួយ នៅលើសែស្រឡាយទូរសព្ទ iPhone 13 ក្នុងឆ្នាំ២០២១។
នាពេលអនាគត លោក Kuo ប៉ាន់ស្មានថា ការទំនាក់ទំនងតាមផ្កាយរណប LEO ក៏នឹងត្រូវបានប្រើនៅលើ Apple AR headset, Apple Car និងគ្រឿងឧបករណ៍ភ្ជាប់អ៊ីនធឺណេតជាច្រើនទៀត។ លោក Kuo និយាយថា ទូរសព្ទ iPhone 13 នឹងច្នៃប្រើកំណែបន្ទះឈីបម៉ូដឹម Qualcomm X60។ បន្ទះឈីបនេះនឹងគាំទ្រការទំនាក់ទំនងតាមផ្កាយរណប។ គេមិនច្បាស់ថា តើលក្ខណៈរបស់ផ្កាយរណបអាចនឹងប្រើដោយសេរី ដូចជា GPS ឬក៏យ៉ាងណា ឬក៏នឹងនាំមកនូវជាមួយថ្លៃប្រើប្រាស់ ដែលពាក់ព័ន្ធ៕
ប្រភព: 9TO5Mac