ចង់ជឿជាក់ នេះតិចនិចបំបាត់ក្លិនមាត់ងាយៗទាំង ៥!

//s9.kh1.co/80/80439b54cc3cc664ffa41650e970ed30e58ae717.jpg
យល់ដឹង

 ៣០-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្លិនមាត់អាចបណ្តាលមកពី មូល​ហេតុជាច្រើនដូចជា កត្តាចំណីអាហារ ភេជ្ជៈ បារី គ្រឿងស្រវឹង ជំងឺ ថ្នាំ អនាម័យ

ក្លិនមាត់ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងភាពជឿជាក់របស់យើង។ ក្លិនមាត់អាចបណ្តាលមកពី មូល​ហេតុជាច្រើនដូចជា កត្តាចំណីអាហារ ភេជ្ជៈ បារី គ្រឿងស្រវឹង ជំងឺ ថ្នាំ អនាម័យ និងសុខភាព​មាត់​ធ្មេញជាដើម។ ទន្ទឹមនឹងយើងដោះស្រាយជាមួយមូលហេតុដែលធ្វើឱ្យមានក្លិនមាត់ ក៏មាន​វីធី​ងាយៗមួយចំនួនដែលអាចបំបាត់ក្លិនមាត់បានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ញុំាទឹកឱ្យបានច្រើន

ការញុំាទឹកជួយរក្សាមាត់ឱ្យមានសំណើម និងរារាំងការលូតលាស់បាក់តេរី​ក្នុងមាត់ដែលបណ្តាលឱ្យ​មានក្លិនមាត់។ ទឹកក៏ជួយសម្អាត និងកាត់បន្ថយក្លិនមិនល្អក្នុងប្រព័ន្ធរំលាយអាហារដែរ។

២. សម្អាតអណ្តាត

យើងអាចប្រើប្រដាប់កោសអណ្តាត ឬច្រាស់ដុសធ្មេញដើម្បីសម្អាត ព្រោះវាជួយកម្ចាត់​កោសិកា​ងាប់​ៗ កំទេចកំទីចំណីអាហារ និងបាក់តេរីចេញពីអណ្តាតដែលបណ្តាលឱ្យមានក្លិនមាត់។

៣. ខ្ពុរមាត់ជាមួយទឹកអំបិល

លាយអំបិល ១ ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ ១ ពែង រួចខ្ពុរមាត់រយៈពេល ៣០​ វិនាទី។ ជាតិបាសនៅក្នុងអំបិលនឹងជួយបន្សាបជាតិ​អាស៊ីដ​នៅក្នុងមាត់ដែលអាចកម្ចាត់​បាក់តេរី​ដែល​បណ្តាល​ឱ្យពុកធ្មេញ និងមានក្លិនមាត់។

៤. ទំពាររុក្ខជាតិដែលមានក្លិនប្រហើរ

ការទំពារជីវ៉ាន់ស៊ុយបារំាង ឬជីខិនឆាយ ជីអង្គាម ឬជីវ៉ាន់ស៊ុយ នឹងធ្វើឱ្យខ្យល់ដកដង្ហើម​ស្រស់ថ្លាដោយសាររុក្ខជាតិទាំងនេះសម្បូរទៅដោយក្លរ៉ូហ្វីល។

៥. បៀមឈើអែម

ឈើឯមផ្ទុកទៅដោយសារធាតុ​ Cinnamic aldehyde ដែលអាចសម្លាប់​បាក់តេរីដែល​បណ្តាល​ឱ្យមាន​ក្លិនមាត់។ ម្យ៉ាងទៀតការបៀមឈើអែមធ្វើឱ្យចេញទឹកមាត់ច្រើន។ ទឹកមាត់មិនត្រឹម​តែជួយរក្សា​ជាតិ​សំណើម​ក្នុងមាត់ទេ វាប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់ទៀតផង។

ដើម្បីចៀសវាងការមានក្លិនមាត់ យើងត្រូវដុសធ្មេញក្រោយញុំាអាហាររួច ឬយ៉ាងហោចណាស់ ២ ដងក្នុង ១ ថ្ងៃ និងរូតធ្មេញជាមួយសរសៃអំបោះរូតធ្មេញ ព្រោះបញ្ហាក្លិនមាត់ជាច្រើនបណ្តាលមកពីអនាម័យមាត់ធ្មេញ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T