ថៃ៖ នៅរយៈពេលក្រោយៗនេះ ម្តាយរបស់ពិធីការនីដ៏ឆ្នើម ឌួង ហ្សូរីដា ដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃបានទទួលបានភាពជោគជ័យទៅលើការចាក់បញ្ជូលគីមីជាបន្តបន្ទាប់ ដោយសរុបទាំងអស់មាន៦លើក ក្រៅពីនេះសុខភាពរបស់អ្នកនាងក៏មានភាពប្រសើរឡើងជាងមុនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ គណនីហ្វេសប៊ុក Lim Yanin ដែលជាម្តាយ ឌួង ហ្សូរីដា បានសរសេរសារបង្ហោះពីអាការៈធូស្បើយ និងការបញ្ចប់ការចាក់គីមីដោយជោគជ័យទាំង៦លើក យ៉ាងដូច្នេះថា៖
កាលពីថ្ងៃទី ២៥ ០៨ ២០២១ នាងខ្ញុំបានទៅចបញ្ចូលគីមីលើកទី៦ ហើយចាស ជាទីបញ្ចប់ ចាសមួយខែក្រោយគេនឹងកាំរស្មីអ៊ិចបញ្ចាក់ចាស សូមគោរពអរគុណដល់ឯក ឩត្ដម លោកជំទាវ អ្នកអង្គម្ចាស់ នឹងបង ប្អូន ពូ មីង កូនក្មួយ នឹងហ្វេនក្នុង ហ្វេកបុ៉កទាំងអស់ នាងខ្ញុំសូមជូនជូនពរ ដល់លោកអ្នកទាំងអស់ជួបតែសេចក្ដីសុខ អ្នកសូមអរគុណកូនមុទិតា ក្នុងការចំណាយលើមន្ទីពេទ្យទាំងអស់ទោះបីជាអស់ច្រើនយ៉ាងណាក៏កូនមិនដែលថ្ងូរមួយម៉ាត់ចាសអ្នកសូមជូនពរកូនអោយក្លាយទៅជាសេដ្ឋីនៅថ្ងៃខាងមុខ ព្រោះកូនដឹងគុណម្ដាយណាស់ ទោះក្នុងកាលៈទេសៈណាមួយកូននៅញញឹមជានិច្ចចាស សូមកូនទទួលបានតែផលល្អពេញមួយជីវិតណាស់ចាស។
អ្នកក៏សូមអរគុណស្រ៏ណុចដែលតាមមើលថែអ្នកម៉ែរាល់ពេលវេលា អត់ដឹងនិយាយថាម៉េចទេ ដឹតែស្រីណុបបម្រើ មើលថែអ្នកលើសលប់ហើយកូនណុច អ្នកពរកូនជួយតែសេចក្ដីសុខសំណាងល្អពេញមួយជីវិត ណាចាស។
អរគុណកូនពៅ ស្រីនីតដែនៅជាមួយអ្នកបង កូនជួយមើលខុសត្រូវក្រុមហ៊ុន និងកិច្ចការផ្សេងទៅ ជូនពរកូន រកស៉ីសល់លុយច្រើនក្លាយជាអ្នកមាណាកូនណាចាស ។អរគុណកូនចិត្តដែតែងតែជួយមើល ប្អូន ប្អូន អរគុណកូនណាស់ចាស។
ចំណែកមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនបាននាំគ្នាជូនពរទៅកាន់អ្នកស្រី ឱ្យកាន់តែមានសុខភាពល្អប្រសើរឡើងនឹងអាលត្រឡប់មកផ្ទះវិញផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖



